ពលករជាង ២.៦៧០ នាក់ ទទួលបានជំនួយឧបត្ថម្ភសម្រាប់ដំណើរវិលត្រឡប់មកស្រុកកំណើតអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

(VOVWORLD) - កម្មវិធីនេះមានគោលបំណងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សមាជិកសហជីព និងកម្មករនិយោជិតក្នុងការវិលត្រឡប់មកស្រុកកំណើតវិញដើម្បីអបអរសាទរបុណ្យតេត និងត្រឡប់ទៅអង្គភាព និងអាជីវកម្មរបស់ពួកគេឱ្យដំណើរការដោយរលូន ឆាប់រហ័ស និងប្រកបដោយសុវត្ថិភាព។ 
ពលករជាង ២.៦៧០ នាក់ ទទួលបានជំនួយឧបត្ថម្ភសម្រាប់ដំណើរវិលត្រឡប់មកស្រុកកំណើតអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ - ảnh 1អនុប្រធានសហព័ន្ធសហជីពពលកម្មវៀតណាម លោក Phan Van Anh ជូនអំណោយបុណ្យតេត  ដល់កម្មករ កម្មការិនី ដែលអាចជិះយន្តហោះដោយមិនគិតថ្លៃត្រឡប់មកផ្ទះវិញ ដើម្បីអំណរបុណ្យតេតនាឆ្នាំ ២០២៣ (រូបថត៖ Quach Du)

អនុប្រធានសហព័ន្ធសហជីពពលករវៀតណាម លោក Phan Van Anh បាននិយាយនៅថ្ងៃទី ១៤ ធ្នូ ថា ក្រុមប្រធាននៃសហពន្ធសហជីពពលករវៀតណាមនឹងរៀបចំកម្មវិធី “ដំណើរនៃបុណ្យតេតសហជីព - និទាឃរដូវឆ្នាំ ២០២៤” ដើម្បីគាំទ្រដល់សមាជិកសហជីព និងកម្មករនិយោជិតវិលត្រឡប់មកស្រុកកំណើតរបស់ខ្លួនដើម្បីអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នំា ២០២៤ និងស្វាគមន៍ជោគជ័យនៃមហាសន្និបាតសហជីពគ្រប់កម្រិត មហាសន្និបាតលើកទី ១៣ នៃសហជីពវៀតណាមអាណត្តិ ២០២៣ - ២០២៨។

កម្មវិធីនេះមានគោលបំណងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សមាជិកសហជីព និងកម្មករនិយោជិតក្នុងការវិលត្រឡប់មកស្រុកកំណើតវិញដើម្បីអបអរសាទរបុណ្យ តេត និងត្រឡប់ទៅអង្គភាព និងអាជីវកម្មរបស់ពួកគេឱ្យដំណើរការដោយរលូន ឆាប់រហ័ស និងប្រកបដោយសុវត្ថិភាព។ ទន្ទឹមនឹងនោះ ផ្សព្វផ្សាយការយកចិត្តទុកដាក់ និងការគាំទ្ររបស់ធុរកិច្ច និងសង្គមសម្រាប់សមាជិកសហជីព និងពលករក្នុងអំឡុងពេលបុណ្យតេត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ