ពលករជិត១៨ពាន់នាក់និងអ្នកមៅការចំនួន៩០បានត្រឡប់ធ្វើការនៅមណ្ឌលសេដ្ឋកិច្ច Vung Ang
|
ពលករជិត១៨ពាន់នាក់និងអ្នកមៅការចំនួន៩០បានត្រឡប់ធ្វើការនៅមណ្ឌលសេដ្ឋកិច្ច Vung Ang (vietnamplus.vn) |
Vovworld-លោក Ho Anh Tuan ប្រធានគណៈកម្មការគ្រប់គ្រងមណ្ឌលសេដ្ឋកិច្ច
Vung Ang បានឲ្យដឹងថា ក្នុងចំណោមពលករជិត១៨ពាន់នាក់ត្រឡប់មកធ្វើការនោះ មានពលករបរទេសជាង១៥០០នាក់។ រីឯ គំរោងការ Formosa មានអ្នកមៅការ
ចំនួន៨៩បានត្រឡប់មកធ្វើការវិញ។ ស្ដីពីការធានាសុវត្ថិភាពសំរាប់អង្គភាពអាជីវកម្ម
ក៏ដូចជាពលករបរទេសលោក Ho Anh Tuan បានឲ្យដឹងថា៖
“បណ្ដាកំលាំងមានសមត្ថកិច្ចនឹងធានាសុវត្ថិភាពសំរាប់ម្ចាស់វិនិយោគអង្គភាព
អាជីវកម្ម ពិសេសគឺអង្គភាពអាជីវកម្មនិងពលករបរទេស។ ទន្ទឹមនឹងនោះរួមជាមួយ
អង្គភាពអនុវត្តម៉ឺងម៉ាត់ផែនការលេខ១៨២របស់គណៈកម្មាធិការប្រជាជនខេត្ត។ នាបច្ចុប្បន្ននៅមណ្ឌលសេដ្ឋកិច្ច Vung Ang ការងារសន្តិសុខសណ្ដាប់ធ្នាប់ត្រូវបាន
ធានាទាំងស្រុង៕”