ពលករវៀតណាមនៅលីប៊ីចំនួន១៣០០នាក់មកស្រុកវិញ

ពលករវៀតណាមនៅលីប៊ីចំនួន១៣០០នាក់មកស្រុកវិញ - ảnh 1
ពលករវៀតណាមនៅលីប៊ីត្រៀមរៀបចំវិលត្រឡប់មកប្រទេសវិញ (រូបថត៖Lao Động)

(VOVworld) - តាមក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាមថា នា
រសៀលថ្ងៃទី១៧ សីហា មានបន្ថែមពលករវៀតណាមនៅលីប៊ីចំនួន៨៩នាក់ បានវិល
ត្រឡប់មកប្រទេសវិញដោយសុវត្ថិភាព។ក្រៅពីនោះ ពលករវៀតណាមចំនួន៣៨
នាក់ផ្សេងទៀតដែលចែកជា២ក្រុម បានចាកចេញពីលីប៊ី និងកំពុងវិលត្រឡប់មក
ប្រទេសវិញពីទុយណេស៊ី​​ និងអេហ្ស៊ីប។ពលករទាំងនេះនឹងវិលត្រឡប់មកដល់វៀត
ណាមក្នុងថ្ងៃទី១៨ សីហា។គិតដល់ថ្ងៃទី១៦ សីហា បានមានពលករវៀតណាមនៅ
លីប៊ីចំនួន១២៩០នាក់បានវិលត្រឡប់មកស្រុកកំណើតវិញដោយសុវត្ថិភាព។តាម
គំរោង ចំនួនពលករនៅសេសសល់នឹងបន្តត្រឡប់មកស្រុកក្នុងរយៈពេល២សប្ដាហ៍
ខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ