ពលករអន្តរជាតិប្រមាណ១ម៉ឺននាក់ចង់វិលត្រឡប់មកវៀតណាមវិញ

(VOVWORLD) - ក្នុងករណីដែលបណ្ដាអ្នកគ្រប់គ្រង នាយកប្រតិបត្តិ អ្នកជំនាញ និង ពលករបច្ចកទេស បានចូលមកវៀតណាម នឹងត្រូវបាន ជួយសម្រួលដល់ ការបំពេញបែបបទដើម្បីចូលធ្វើការយ៉ាងឆាប់រហ័ស។

 យោងតាមក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមបាន ឲ្យដឹងថា នាបច្ចុប្បន្ននេះមានពលករបរទេសប្រមាណជាង១៥.៥០០នាក់ រួមមានអ្នកជំនាញ ពលករដែលមានជំនាញបច្ចេកទេសខ្ពស់ ឬមានបទ ពិសោធន៍គ្រប់គ្រងនៅតាមសហគ្រាស កំពុងមានតម្រូវការវិលត្រឡប់មក វៀតណាមវិញដើម្បីបន្តធ្វើការ។

ក្នុងករណីដែលបណ្ដាអ្នកគ្រប់គ្រង នាយកប្រតិបត្តិ អ្នកជំនាញ និង ពលករបច្ចកទេស បានចូលមក វៀតណាម នឹងត្រូវបានជួយសម្រួលដល់ ការបំពេញបែបបទដើម្បីចូលធ្វើការយ៉ាងឆាប់រហ័ស។

នាពេលខាងមុខ ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចនឹងជំរុញ ខ្លាំងនូវការគ្រប់គ្រង តាមដានពលករបរទេសនៅវៀតណាម ណែនាំឲ្យ ស្ថាប័នពាក់ព័ន្ធនានាពន្យាពេលប័ណ្ណការងារសម្រាប់ពលករដែលកំពុងធ្វើការនៅវៀតណាម ក៏ដូចជាផ្ដល់ប័ណ្ណការងារថ្មីសម្រាប់អ្នកជំនាញ អ្នក គ្រប់គ្រង និងពលករបច្ចេកទេសជាជនបរទេស ដើម្បីជំនួសឲ្យអ្នកដែលមិន អាចចូលមកវៀតណាមឡើងវិញបានឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ