ពលរដ្ឋវៀតណាមចំនួន ២៨១ នាក់ ដែលបានវិលត្រឡប់ស្រុកកំណើតវិញគឺត្រូវបានបញ្ជូនទៅដាក់នៅដាច់ដោយឡែកភ្លាមៗ

(VOVWORLD) - ពលរដ្ឋនៅលើយន្ដហោះនេះគឺជាអ្នកដែលមានស្ថានភាពពិបាកពិសេសក្នុងការវិលត្រឡប់មកស្រុកកំណើតវិញតាមបំណងប្រាថ្នារបស់ពួកគេ។
ពលរដ្ឋវៀតណាមចំនួន ២៨១ នាក់ ដែលបានវិលត្រឡប់ស្រុកកំណើតវិញគឺត្រូវបានបញ្ជូនទៅដាក់នៅដាច់ដោយឡែកភ្លាមៗ - ảnh 1ពលរដ្ឋវៀតណាមចំនួន ២៨១ នាក់ ដែលបានវិលត្រឡប់ស្រុកកំណើតវិញគឺត្រូវបានបញ្ជូនទៅដាក់នៅដាច់ដោយឡែកភ្លាមៗ

នាព្រឹកថ្ងៃទី ២៩ ខែមករា អាកាសយានដ្ឋានអន្តរជាតិ Can Tho បានទទួលជើងហោះហើរមួយដែលដឹកអ្នកដំណើរជាពលរដ្ឋវៀតណាមចំនួន ២៨១ នាក់មកពីប្រទេសបារាំងឲ្យវិលត្រឡប់មកស្រុកកំណើតវិញ ហើយបន្ទាប់មកអ្នកដំណើរទាំងនេះក៏ត្រូវបានបញ្ជូនទៅដាក់នៅដាច់ដោយឡែកដោយគណៈកម្មការដឹកនាំទទួលបន្ទុកការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៃបញ្ជាការដ្ឋានយោធភូមិភាគទី៩នៅខេត្ត Tien Giang និងខេត្ត Hau Giang ស្របតាមបទប្បញ្ញត្តិដែលបានកំណត់។ ពលរដ្ឋនៅលើយន្ដហោះនេះគឺជាអ្នកដែលមានស្ថានភាពពិបាកពិសេសក្នុងការវិលត្រឡប់មកស្រុកកំណើតវិញតាមបំណងប្រាថ្នារបស់ពួកគេ។

មុនពេលទទួលយកពលរដ្ឋទាំងនេះ កម្មាភិបាល យុទ្ធជនបើករងយន្តនៃ        គណៈកម្មការដឹកនាំទទួលបន្ទុកការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៃបញ្ជាការដ្ឋានយោធភូមិភាគទី៩ សុទ្ធសឹងតែគោរពនិងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ញត្តិស្តីពីការធានាសុវត្ថិភាពសម្រាប់ខ្លួនផ្ទាល់ ក៏ដូចជាកិច្ចការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ