ពលរដ្ឋវៀតណាមជាង ៣៥០ នាក់នៅអូស្ត្រាលីនិងនូវែលសេឡង់ទើបតែត្រូវបានបញ្ជូនវិលត្រឡប់មកស្រុកកំណើតវិញ
(VOVWORLD) - អាជ្ញាធរមានសមត្ថកិច្ចវៀតណាមនិងស្ថាប័នបេសក កម្មវៀតណាមប្រចាំនៅអូស្ត្រាលីនូវែលសេឡង់និងក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមបានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចអូស្រ្តាលី ដើម្បីបញ្ជូនពលរដ្ឋវៀតណាមជាង ៣៥០ នាក់ ឲ្យវិលត្រឡប់មកស្រុកកំណើតវិញពីប្រទេសអូស្ត្រាលីនិងនូវែលហ្សេឡង់ដោយសុវត្ថិភាព។
កុមារ មនុស្សចាស់ជរានិងអ្នកជម្ងឺគឺជាមុខសញ្ញាអាទិភាពក្នុងការវិលត្រឡប់ទៅប្រទេសវៀតណាមវិញតាមជើងហោះហើរនេះ |
នាថ្ងៃទី ៣ ខែកក្កដាឆ្នាំ ២០២០ អាជ្ញាធរមានសមត្ថកិច្ចវៀតណាមនិងស្ថាប័នបេសកកម្មវៀតណាមប្រចាំនៅអូស្ត្រាលីនូវែលសេឡង់និងក្រុមហ៊ុនអាកាសច រណ៍ជាតិវៀតណាមបានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចអូស្រ្តាលី ដើម្បីបញ្ជូនពលរដ្ឋវៀតណាមជាង ៣៥០ នាក់ ឲ្យវិលត្រឡប់មកស្រុកកំណើតវិញពីប្រទេសអូស្ត្រាលីនិងនូវែល ហ្សេឡង់ដោយសុវត្ថិភាព។
អ្នកដំណើរនៅលើជើងយន្ដហោះនេះរួមមានក្មេងអាយុក្រោម ១៨ ឆ្នាំមនុស្សចាស់ជរា ស្ត្រីមានផ្ទៃពោះ ពលករដែលមានកិច្ចសន្យាផុតកំណត់ និស្សិតគ្មានទីស្នាក់នៅដោយសារអន្តេវាសិកដ្ឋានបិទទ្វារនិងករណីជួបការលំបាកពិសេសផ្សេងៗទៀត។ ភ្លាមៗបន្ទាប់ពីចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat អ្នកដំណើរទាំងអស់នៅលើជើងហោះហើរនេះត្រូវបាន ត្រួតពិនិត្យសុខភាព និងធ្វើចត្តាឡីស័កតាមការកំណត់៕