ពលរដ្ឋសញ្ជាតិពីរវៀតណាម និងអូស្ត្រាលីម្នាក់ ត្រូវបានជួយសង្គ្រោះដោយជោគជ័យពីតំបន់សង្រ្គាមស៊ូដង់

(VOVWORLD) - ស្ថានទូតវៀតណាមប្រចាំនៅអេហ្ស៊ីប និងអារ៉ាប៊ីសាអូឌីត បានជួយសង្គ្រោះដោយជោគជ័យនិងនាំ យកពលរដ្ឋម្នាក់ដែលមានសញ្ជាតិពីរវៀតណាមនិងអូស្ត្រាលី ចេញពីតំបន់សង្រ្គាមនៅស៊ូដង់។
ពលរដ្ឋសញ្ជាតិពីរវៀតណាម និងអូស្ត្រាលីម្នាក់ ត្រូវបានជួយសង្គ្រោះដោយជោគជ័យពីតំបន់សង្រ្គាមស៊ូដង់ - ảnh 1លោក Pham Van Khoe (កណ្តាល) ត្រូវបានជួយសង្គ្រោះដោយជោគជ័យពីប្រទេសស៊ូដង់ (រូបថតផ្តល់ដោយស្ថានទូតវៀតណាមប្រចាំនៅអារ៉ាប៊ីសាអូឌីត)

ព័ត៌មានពីស្ថានទូតវៀតណាមប្រចាំនៅអេហ្ស៊ីប ទទួលបន្ទុកស៊ូដង់ កាលពីថ្ងៃទី ២៨ ឧសភា បានឲ្យដឹងថា ចំពោះមុខស្ថានការណ៍ប្រយុទ្ធគ្នាដ៏ខ្លាំងក្លានៅប្រទេសស៊ូដង់ ស្ថានទូតបានក្តាប់ស្ថានការណ៍ ផ្ទៀងផ្ទាត់ព័ត៌មាន និងរាយការណ៍ទៅក្រសួងការបរទេស អំពីករណីពលរដ្ឋម្នាក់ដែលមានសញ្ជាតិពីរវៀតណាម និងអូស្ត្រាលី  រួមជាមួយនាវិកវៀតណាមចំនួន ១៦នាក់ ដែលមានវត្តមាននៅប្រទេសស៊ូដង់។ ក្រសួងការបរទេសបានណែនាំ និងស្នើសុំជំនួយជាបន្ទាន់ដល់ពលរដ្ឋចេញពីតំបន់សង្រ្គាម។ សមាជិកនាវិកបានចាកចេញពីប្រទេសស៊ូដង់ ហើយត្រឡប់ទៅផ្ទះវិញនៅថ្ងៃទី ១៣ ខែឧសភា។ ដោយឡែក ករណីពលរដ្ឋមួយនាក់ដែលមានសញ្ជាតិពីរ វៀតណាម និងអូស្ត្រាលី ដោយសារបាត់បង់ឯកសារអត្តសញ្ញាណទាំងអស់ និងគ្មានសាច់ប្រាក់ភ្ជាប់ខ្លួន ស្ថានទូតវៀតណាមប្រចាំនៅអេហ្ស៊ីប ទទួលបន្ទុកស៊ូដង់ បានសម្របសម្រួលយ៉ាងជិតស្និទ្ធ និងទាន់ពេលវេលាជាមួយស្ថានទូត វៀតណាម ប្រចាំនៅអារ៉ាប៊ីសាអូឌីត បានជួយដល់ពលរដ្ឋនេះនូវរាល់នីតិវិធីចាំបាច់ ហើយនៅយប់ថ្ងៃ ២៧ ឧសភា ពលរដ្ឋម្នាក់នេះបានវិលត្រឡប់មកវៀតណាមវិញដោយសុវត្ថិភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ