ភាគីទាក់ទិននានាត្រៀមខ្លួនជាស្រេចសំរាប់វង់ចរចាជាបន្តអំពីស៊ីរីនៅកាសាក់ស្ថាន

(VOVWORLD) - នាថ្ងៃទី ១២ ឧសភា ក្រសួងការបរទេសកាសាក់ស្ថានបានជូនដំណឹងអំពីវង់ ចរចាជាបន្តស្តីពីស៊ីរីដែលនឹងប្រព្រឹត្តទៅនៅរដ្ឋធានី Astana នៃប្រទេសនេះ ចាប់ពីថ្ងៃទី ១៤ ដល់ទី ១៥ ឧសភា ខាងមុខ។ 
ភាគីទាក់ទិននានាត្រៀមខ្លួនជាស្រេចសំរាប់វង់ចរចាជាបន្តអំពីស៊ីរីនៅកាសាក់ស្ថាន - ảnh 1 ភាគីទាក់ទិននានាត្រៀមខ្លួនជាស្រេចសំរាប់វង់ចរចាជាបន្តអំពីស៊ីរីនៅកាសាក់ស្ថាន

នាថ្ងៃទី ១២ ឧសភា ក្រសួងការបរទេសកាសាក់ស្ថានបានជូនដំណឹងអំពីវង់ ចរចាជាបន្តស្តីពីស៊ីរីដែលនឹងប្រព្រឹត្តទៅនៅរដ្ឋធានី Astana នៃប្រទេសនេះ ចាប់ពីថ្ងៃទី ១៤ ដល់ទី ១៥ ឧសភា ខាងមុខ។ ភាគីទាក់ទិននានារួមមាន ប្រទេស គាំពារចំនួន ៣ គឺ រុស្ស៊ី អ៊ីរ៉ង់និងទួរគី រដ្ឋាភិបាលនិងភាគីប្រឆាំងនៅស៊ីរី សុទ្ធតែ បញ្ជាក់នឹងចូលរួមវង់ចរចានេះ។ គណៈប្រតិភូ អ.ស.ប. ដឹកនាំដោយបេសកជន ពិសេសទទួលបន្ទុកបញ្ហានៅស៊ីរី លោក Staffan de Mitsura និងគណៈប្រតិភូរបស់ Jordan ក្នុងឋានៈជាអ្នកសង្គេតការ ក៏នឹងចូលរួមព្រឹត្តតិកាណ៍នេះដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ