ភាគីទាក់ទិននានានៅលីប៊ីដំណើការជួបចរចារនៅទីក្រុង Geneva


ភាគីទាក់ទិននានានៅលីប៊ីដំណើការជួបចរចារនៅទីក្រុង Geneva  - ảnh 1
ភាគីទាក់ទិននានានៅលីប៊ីដំណើការជួបចរចារនៅទីក្រុង Geneva (Image: VNA)


(VOVworld) – ភាគីទាក់ទិននានានៅលីប៊ីដំណើការជួបចរចារនៅទីក្រុង Geneva
នាថ្ងៃទី ១៤ មករា ដែល អ.ស.ប. ដើរតួនាទីជាអាជ្ញាកណ្ដាលសំដៅស្វែងរកវិធាន
ការ បញ្ចប់វិបត្តិនយោបាយនិងសន្តិសុខនៅប្រទេសអាហ្វ្រិកខាងជើងនេះ។ នេះ
គឺជាវង់​ចរចារទី ២ ដែលក្រុមបេសកម្មពិសេសរបស់ អ.ស.ប. ប្រចាំនៅលីប៊ី
(UNSMIL) បានរៀបចំឡើងបន្ទាប់ពីការពិគ្រោះយោបល់ដ៏ទូលំទូលាយជាមួយ
ភាគីទាក់ទិននានា​នៅលីប៊ី។ ​តំណាងនៃបណ្ដាអង្គការនយោបាយសង្គមសេដ្ឋកិច្ច
របស់លីប៊ីរួមជាមួយតំណាងនានារបស់ក្រុមសេនាជនថ្នាក់ដឹកនាំនៃបណ្ដាកុល
សម្ព័ន្ធបានចូលរួមវង់ចរចារ នេះ។ គោលដៅនៃជំនួបចរចារលើកនេះគឺសំដៅ
ទទួលបានកិច្ចព្រមព្រៀងស្តីអំពីការគ្រប់គ្រងលីប៊ីក្នុងដំណាក់កាលអន្តកាលក្នុង
នោះមានការបង្កើតរដ្ឋាភិបាលសាមគ្គីភាពនិងការ អនុម័តលើរដ្ឋធម្មនុញ្ញថ្មីមួយ។ ថ្លែងមិតិនៅសន្និសីទកាសែតនាថ្ងៃដដែល អ្នកការទូត Bernardino Leon បេសកជន
ពិសេសរបស់អគ្គលេខាធិការ អ.ស.ប. ទទួលបន្ទុកបញ្ហានៅលីប៊ីនិងជាប្រធាន
UNSMIL បានសង្កត់ធ្ងន់ថា៖ ដំណើការចរចារនឹងអូសបន្លាយ​ក្នុងរយៈពេលយូរ
អង្វែងនិងលំបាកលំបិន។ ប៉ុន្តែ លោក Bernardino Leonបានសង្ឈឹមថា៖ការជួប
ចរចារនេះនឹងបើកចេញឱកាសសំរាប់ភាគីនានានៅលីប៊ីក្នុងការដោះស្រាយ វិបតិ្តនយោបាយនៅប្រទេសនេះដោយសន្តិវិធី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ