ភាគីប្រឆាំងដណ្ដើមបានជ័យជំនះនៅការបោះឆ្នោតរដ្ឋសភានៅ Croatia


ភាគីប្រឆាំងដណ្ដើមបានជ័យជំនះនៅការបោះឆ្នោតរដ្ឋសភានៅ Croatia  - ảnh 1
ភាគីប្រឆាំងដណ្ដើមបានជ័យជំនះនៅការបោះឆ្នោតរដ្ឋសភានៅ Croatia (Image: VNA)

(VOVworld) – គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត Croatia ទើបនឹង ប្រកាស
លទ្ធផលដំបូងនៃការបោះឆ្នោតរដ្ឋសភានៅប្រទេសនេះដែលបាន ប្រព្រឹត្តទៅនា
ថ្ងៃទី ៨ វិច្ឆិកា។ តាមនោះ សម្ព័ន្ធភាពប្រជាធិបតេយ្យ Croatia (HDZ) តាមទិស
អភិរក្សនិយមដណ្តើមបានជ័យជំនះដោយមានអាសនៈចំនួន ៦៣ នៅរដ្ឋសភា។
 ក្នុងពេលនោះ គណៈបក្សសង្គមប្រជាធិបតេយ្យ (SDP) កាន់អំណាចរបស់
នាយករដ្ឋមន្ត្រី លោក Zoran Milanovic ឈរលំដាប់ថ្នាក់ទី ២ ដោយមានអាសនៈ
ចំនួន ៥២។ នេះគឺជាការបោះឆ្នោតរដ្ឋសភាជាលើកដំបូង របស់ Croatia គិត
តាំងពីប្រទេសនេះចូលរួមសហភាពអឺរ៉ុប (EU) នាឆ្នាំ ២០១៣៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ