ភាគីប្រឆាំងនានានៅលីប៊ីមិនទាន់ដកកងទ័ពចេញតាមកិច្ច​ព្រមព្រៀង​ឈប់បាញ់ឡើយ

(VOVWORLD) - ខណៈដែលគណៈកម្មាធិការយោធាចម្រុះបានស្វែងរកវិធីជំរុញកិច្ចព្រមព្រៀងឈប់បាញ់គ្នានោះ ភាគីទាំងពីរមិនទាន់ចាប់ផ្តើមដកកម្លាំងរបស់ខ្លួននៅឡើយទេ។ នាបច្ចុប្បន្ន កម្លាំងរដ្ឋាភិបាលសាមគ្គីជាតិ (GNA) នៅតែឈរជើងនៅ Abu Grein, al-Washkah ហើយបន្តធ្វើការយាមល្បាត។
ភាគីប្រឆាំងនានានៅលីប៊ីមិនទាន់ដកកងទ័ពចេញតាមកិច្ច​ព្រមព្រៀង​ឈប់បាញ់ឡើយ - ảnh 1 ខ្មាន់កាំភ្លើងស្មោះត្រង់នឹងរដ្ឋាភិបាលសាមគ្គីជាតិលីប៊ី (រូបថត: AFP / VNA)

តំណាងពិសេសស្តីទីរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកលីប៊ី លោកស្រី Stephanie Williams បានឲ្យដឹងថា ភាគីប្រឆាំងនានានៅ លីប៊ីមិនទាន់ដកកងទ័ពចេញតាមកិច្ចព្រមព្រៀងឈប់បាញ់ ដែលទទួលបានក្នុងខែតុលា កន្លងទៅនៅទីក្រុងហ្សឺណែវ (ប្រទេសស្វីស) ឡើយ។ ថ្លែងទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លោកស្រី Stephanie Williams បានឲ្យដឹងថា ខណៈដែលគណៈកម្មាធិការយោធាចម្រុះបានស្វែងរកវិធីជំរុញកិច្ចព្រមព្រៀងឈប់បាញ់គ្នានោះ ភាគីទាំងពីរមិនទាន់ចាប់ផ្តើមដកកម្លាំងរបស់ខ្លួននៅឡើយទេ។ នាបច្ចុប្បន្ន កម្លាំងរដ្ឋាភិបាលសាមគ្គីជាតិ (GNA) នៅតែឈរជើងនៅ Abu Grein, al-Washkah ហើយបន្តធ្វើការយាមល្បាតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ