ភាគីពាក់ព័ន្ធខិតខំប្រឹងប្រែងកសាងក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC)

(VOVWORLD) -  រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំនេះ។

ការសន្ទនា ការជឿទុកចិត្ត ការទទួលខុសត្រូវនិងកិច្ចសហប្រតិបត្តិការប្រកបដោយសុឆន្ទះ ដើម្បីសន្តិភាព ស្ថិរភាពនិងសន្តិសុខក្នុងតំបន់ នោះគឺជាស្មារតីរួមនៃកិច្ចប្រជុំវេទិកាតំបន់អាស៊ានលើកទី ២៨ (ARF-28) ដែលប្រព្រឹត្តទៅកាលពីយប់ថ្ងៃទី ៦ សីហា តាមប្រព័ន្ធវីដដេអូ។ កិច្ចប្រជុំនេះ មានការចូលរួមពីរដ្ឋមន្ត្រីការបរទេសនៃប្រទេសចំនួន ២៧ និងអង្គការជាសមាជិក។ រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំនេះ។

ថ្លែងមតិនៅវេទិកានេះ រដ្ឋមន្ត្រីលោក Bui Thanh Son បានសង្កត់ធ្ងន់ថា វេទិកា ARF បានបង្ហាញពីគុណតម្លៃនិងភាពខ្លាំងរបស់ខ្លួនក្នុងការជំរុញកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការនិងការកសាងទំនុកចិត្តនៅក្នុងតំបន់ ក្នុងនោះមានបញ្ហាសមុទ្រខាងកើត។ រាល់ជម្លោះនិងភាពខុសគ្នាត្រូវតែដោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២)។ យ៉ាងណាមិញ វៀតណាមនឹងធ្វើការយ៉ាងសកម្មជាមួយបណ្តាប្រទេសអាស៊ាននិងចិនដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងកសាងក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព ជាក់ស្តែងនិងស្របតាមច្បាប់អន្តរជាតិ។

នៅចុងបញ្ចប់នៃកិច្ចប្រជុំ ប្រធាន APF-28 ប្រ៊ុយណេបានចេញសេចក្តីថ្លែងការណ៍ប្រធាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ