ភ្ញៀវជាង៤លាននាក់ទៅទស្សនាពិធីបុណ្យវប្បធម៌ពិភពលោកទីក្រុងហូជីមិញ-Gyeongju ២០១៧

(VOVWORLD) -ក្រោយរយៈពេល២៣ថ្ងៃប្រ ព្រឹត្តទៅយ៉ាងផុលផុសជាមួយនឹងសកម្មភាព ជួប ប្រាស្រ័យវប្បធម៌ សេដ្ឋកិច្ចពាណិជ្ជកម្មច្រើននោះ ពិធីបុណ្យវប្បធម៌ពិភពលោក ទីក្រុងហូជីមិញ-Gyeongju ២០១៧ បានបិទបញ្ចប់ប្រកបដោយជោគជ័យនាយប់ ថ្ងៃទី៣ធ្នូ ដោយទទួលបានភ្ញៀវមកទស្សនាទាំងជាតិនិងអន្តរជាតិជាង៤លាននាក់។ 


ពិធីបុណ្យនេះ ក៏បានទាក់ទាញការចូលរួមរបស់ប្រទេសចំនួន៣២ លើទូ ទាំងពិភពលោក មកសម្តែងសិល្បៈ តាំងពិព័រណ៍ និងបញ្ចាំងខ្សែភាពយន្តជាដើម ។ អ្នកស្រី Tran Nu Ai Nhi សមាជិកាគណៈចាត់តាំងបានឲ្យដឹងថា៖

        “ភ្ញៀវមកទស្សនភាគច្រើនជាជនវៀតណាម ហើយជនជាតិកូរ៉េខាងត្បូងក៏មកទស្សនាច្រើនដែរ ជាពិសេសមានទាំងភ្ញៀវជនជាតិបារាំង សិង្ហបុរី ម៉ាឡេស៊ី ផង។គេមកទស្សននាពិធីបុណ្យព្រោះគេចង់ស្គាល់អំពីប្រវត្តិសាស្ត្ររវាងវៀត ណាម ជាមួយកូរ៉េខាងត្បូង។ពិធីបុណ្យគឺពោរពេញទៅដោយអត្ថប្រយោជន៍ក្នុង ការរីកសាយភាយវប្បធម៌និងប្រវត្តិសាស្ត្ររបស់ប្រទេសទាំងពីរវៀតណាមនិងកូរ៉េខាងត្បូងផងដែរ”។

        ពិធីបុណ្យវប្បធម៌ពិភពលោកទីក្រុងហូជីមិញ-Gyeongju ២០១៧ បានរួមចំណែកក្នុងការជម្រុញចំណងមិត្តភាពរវាងវៀតណាមជាមួយកូរ៉េខាងត្បូងក៏ដូចជា ជាមួយប្រទេសនានាលើពិភពលោក៕


ប្រតិកម្មទៅវិញ

ផ្សេងៗ