ភ្ញៀវទេសចរជាងបីហ្មឺននាក់ចូលរួមFestival អាវផាយហាណូយ

ភ្ញៀវទេសចរជាងបីហ្មឺននាក់ចូលរួមFestival អាវផាយហាណូយ - ảnh 1
 Festival អាវផាយហាណូយ

          (VOV)_​នាយប់ថ្ងៃទី១៦តុលា នៅក្នុងពិធីបិទ Festival អាវផាយហាណូយ​ ឆ្នាំ 
២០១៦ លោកNgo Van Quy អនុប្រធានគណៈកម្មាធិការប្រជាជន​ទីក្រុងហាណូយ បាន
អោយដឹងថា៖ក្រោយរយៈ​ពេល៣ថ្ងៃប្រព្រឹត្តទៅ Festival អាវផាយហាណូយ ២០១៦ បាន
ទាក់ទាញភ្ញៀវទេសចរជាង៣ហ្មឺននាក់ចូលរួម។ នេះគឺជាព្រឹត្តិការណ៍ទេសចរណ៍ វប្បធម៌
គួរអោយទាក់ទាញ មានទ្រង់ទ្រាយធំ ​និងមានកម្លាំងរីកសាយភាយខ្លាំងក្លា។ សកម្ម
ភាពជាច្រើនលើកសរសើរអាវផាយប្រពៃណី រួមចំណែកពង្រឹងនិងពង្រីកតំលៃអាវផាយ
ប្រពៃណីក្នុងការអភិវឌ្ឍន៍​ទេសចរណ៍។ Festival អាវផាយហាណូយ ២០១៦​ មានការចូល
រួមរបស់​បណ្ដា​ឯកអគ្គរដ្ឋទូត ដំណាងស្ថានទូត និងអង្គការអន្តរជាតិប្រចាំនៅវៀត
ណាម អ្នកស្រាវជ្រាវ សិល្បករ សិប្បករជាច្រើននៅក្នុងនិងក្រោប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ