ភ្ញៀវទេសចរណ៍បរទេសចំនួន៨៤ពាន់នាក់បានបោះចោលទួរទៅកាន់កូរ៉េខាងត្បូងដោយព្រួយបារម្ភ MERS

ភ្ញៀវទេសចរណ៍បរទេសចំនួន៨៤ពាន់នាក់បានបោះចោលទួរទៅកាន់កូរ៉េខាងត្បូងដោយព្រួយបារម្ភ MERS - ảnh 1
ភ្ញៀវទេសចរណ៍បរទេសចំនួន៨៤ពាន់នាក់បានបោះចោលទួរទៅកាន់កូរ៉េខាងត្បូងដោយព្រួយបារម្ភ MERS (AFP)


        Vovworld-ភ្ញៀវទេសចរណ៍បរទេសរាប់ម៉ឺននាក់ទើបនឹងបានលុបចោល​ទួរ​
ទៅកាន់កូរ៉េខាងត្បូងគិតតាំងពីពេលជំងឺផ្ដាសាយមជ្ឈឹមបូព៌ា(MERS) បាន
​រីករាលដាលនៅប្រទេសនេះ។ គិតមកដល់ថ្ងៃទី១២មិថុនា បរិមាណករណីឆ្លង
ជំងឺ MERS នៅកូរ៉េខាងត្បូងបានកើនឡើងដល់១២៦ករណី។ ​អង្គការទេសចរណ៍​
កូរ៉េខាងត្បូងបានប្រកាសថា រីឯក្នុងថ្ងៃទី១១មិថុនា ភ្ញៀវទេសចរណ៍តៃវ៉ាន់និង​ចិន
​ប្រមាណ១១ពាន់នាក់បានលុបចោលទួរទៅកូរ៉េខាងត្បូង។ គិតមកដល់ថ្ងៃទី​១១
​មិថុនា មានភ្ញៀវទេសចរណ៍បរទេសប្រមាណ៨៤ពាន់នាក់បានលុបចោលទួរទៅ
​កូរ៉េខាងត្បូងគិតតាំងពីករណីឆ្លង MERS ដើមដំបូងនៅប្រទេសនេះបានប្រកាស
​នា​ថ្ងៃទី២០ឧសភាកន្លងមក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ