ភ្ញៀវទេសចរមកវៀតណាមត្រូវគោរពតាមច្បាប់របស់វៀតណាម

(VOVWORLD) -ទាក់ទិនទៅនឹងហេតុការណ៍ដែលភ្ញៀវទេសចរចិនធ្វើទេសចរណ៍នៅទីក្រុង Nha Trang ពាក់អាវបោះពុម្ភផែនទីចិនដោយមានរូបអណ្តើកគោពេលចូលវៀតណាម នាថ្ងៃទី១៥ឧសភានោះ ក្នុងការផ្លាស់ប្តូរមតិជាមួយសារព័ត៌មាន អគ្គនាយក នៃ អគ្គ នាយកដ្ឋានទេសចរណ៍ លោក Nguyen Van Tuan បានឲ្យដឹងថា៖


“វៀតណាមស្វាគមន៍ភ្ញៀវទេសចរមកពីគ្រប់ទិសទីលើទូទាំងពិភពលោក។ ប៉ុន្តែពេល មកទស្សនានៅវៀតណាមត្រូវគោរពតាមច្បាប់របស់វៀត ណាម។ តំបន់នានាពេលទទួលភ្ញៀវអន្តរជាតិត្រូវផ្សព្វផ្សាយឲ្យភ្ញៀវទេស ចរនិងក្រុមហ៊ុនទេសចរណ៍ឲ្យគោរពឲ្យល្អ រាល់បទបញ្ញត្តិដែលបានដាក់ចេញ។ ជាពិសេស គឺក្រុមហ៊ុនទេសចរណ៍វៀតណាម ដែលទទួលភ្ញៀវទេសចរអន្តរជាតិក្នុងនោះមានភ្ញៀវចិនចូលមកទស្សនាវៀតណាម គឺត្រូវគោរព តាមបទបញ្ញត្តិច្បាប់របស់វៀតណាម។ លោក Nguyen Van Tuan បានលើកច្បាស់ ថា ការរកឃើញនូវឥរិយាបទខុសច្បាប់ គឺទោះបីជានៅតំបន់ណាក៏ដោយ ក៏ត្រូវដោះស្រាយដោយម្ចាស់ការតាមរយៈការរឹបអូស និងកំទិចចោល។ ព្រោះថា រូបភាពដូចជា ផែនទីមានរូបអណ្តើកជះឥទ្ធិព លខ្លាំងទៅលើរូបភាពនិងអធិបតេយ្យភាពរបស់វៀតណាម។ អគ្គនាយកដ្ឋានទេសចរណ៍បានស្នើឲ្យក្រសួងការបរទេស និងក្រសួងនគរបាលរួម សហការដោះស្រាយបញ្ហានេះ”៕


ប្រតិកម្មទៅវិញ

ផ្សេងៗ