ភ្ញៀវទេសចរយ៉ាងច្រើនកុះករនាំគ្នាទៅលេងបុណ្យ Lim និងទិវាបុណ្យនិទាឃរដូវ ខ្ពង់រាបសរ Bac Ha ឆ្នាំ២០១៩

(VOVWORLD) - នាថ្ងៃទី១៦ ខែកុម្ភៈ (ពោលគឺថ្ងៃទី១២ ខែមិកសិរ ឆ្នាំកុរ ឯកស័ក) បុណ្យ Lim បានប្រារព្វឡើងនៅខេត្ត Bac Ninh ភាគខាងជើង វៀតណាម។ 
ភ្ញៀវទេសចរយ៉ាងច្រើនកុះករនាំគ្នាទៅលេងបុណ្យ Lim និងទិវាបុណ្យនិទាឃរដូវ ខ្ពង់រាបសរ Bac Ha ឆ្នាំ២០១៩ - ảnh 1(រូបថត៖ TTXVN) 

បុណ្យ Lim ឆ្នាំ២០១៩ ស្ថិតនៅក្នុងខ្សែសង្វាក់ព្រឹត្តិការណ៍រំលឹកខួបលើកទី១០នៃទិវា ដែល UNESCO ទទួលស្គាល់បទចម្រៀងប្រជាប្រិយ quan ho Bac Ninh ជាបេតិ កភណ្ឌវប្បធម៌អរូបីយ៍តំណាងមនុស្សលោក។ មកចូលរួមបុណ្យនេះ ភ្ញៀវ ទេសចរមិនត្រឹមតែបានស្ដាប់កំសាន្តបទចម្រៀង Quan ho ប្រជាប្រិយ័ដ៏ពិរោះ រណ្ដំប៉ុណ្ណោះទេ ថែមទាំងបានទស្សនាផ្ទះ Quan ho និងស្វែងយល់អំពីវប្បធម៌ Quan ho ទៀតផង។

        នាថ្ងៃដដែល នៅស្រុក Bac Ha ខេត្ត Lao Cai បានប្រព្រឹត្តទៅមហោស្រព ខ្ពង់រាបសរ Bac Ha ឆ្នាំ២០១៩។ ក្នុងក្របខ័ណ្ឌមហោស្រពនេះ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកុម្ភៈ នៅស្រុក Bac Ha បានប្រព្រឹត្តទៅសកម្មភាពវប្បធម៌ជា ច្រើនដ៏ពោរពេញទៅដោយអត្តសញ្ញាណរបស់បណ្ដាជនជាតិដែលកំពុងរស់នៅ ក្នុងតំបន់ដូចជា៖ ការបង្កើតឡើងវិញពិធីការនិងល្បែងកំសាន្តទាញព្រាត់របស់ ជនជាតិ Tay – Giay ពិធីបុណ្យលោតភ្លើងរបស់ជនជាតិ Dao ពិធីបុណ្យចុះស្រែ ជាដើម។ ទន្ទឹមនឹងនោះគឺការផ្សព្វ ផ្សាយរូបភាពស្ដីពីវប្បធម៌ មនុស្ស និងធម្មជាតិ នៃស្រុក Bac Ha ទៅកាន់ភ្ញៀវទេសចរជាតិនិងអន្តរជាតិតាមរយៈពិព័រណ៍រូបថត សិល្បៈខ្ពង់រាបសរនៅវិមាន Hoang A Tuong ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ