ភ្ញៀវទេសចរវៀតណាមជានិច្ចកាលបានស្វាគមន៍នៅសឹង្ហបុរី

ភ្ញៀវទេសចរវៀតណាមជានិច្ចកាលបានស្វាគមន៍នៅសឹង្ហបុរី - ảnh 1
កន្លែងទេសចរណ៍ល្បីឈ្មោះមួយនៃសង្ហបុរី

(VOVworld) - ភ្ញៀវទេសចរវៀតណាមជានិច្ចកាលបានស្វាគមន៍នៅសឹង្ហបុរី។នេះជា
ព័ត៌មានត្រូវបានអគ្គនាយកដ្ឋានទេសចរណ៍សឹង្ហបុរីអះអាងក្នុងលិខិតឆ្លើយតបអគ្គ
នាយកដ្ឋានទេសចរណ៍វៀតណាមនាថ្ងៃទី២២ សីហា។តាមនោះ ស្ថាប័ននេះបាន
អះអាងថា មានករណីមួយចំនួនដែលភ្ញៀវទេសចរវៀតណាមត្រូវបដិសេធចូលមក
សឹង្ហបុរីដោយសារមិនបង្ហាញលិខិតធ្វើដំណើរឬលិខិតឆ្លងដែនសមស្រប។រាល់
ភ្ញៀវទេសចរនេះត្រូវបានផ្ទេរមកស្ថាប័នត្រួតពិនិត្យព័ត៌មាននិងធ្វើការសួរដេញ
ដោល។នាយកដ្ឋានគ្រប់គ្រងការឆ្លងដែនចូលប្រទេសសឹង្ហបុរីធានាថា បែបបទ
ត្រួតពិនិត្យសន្តិសុខត្រូវបានអនុវត្តដោយជំនាញនិងសមភាព មិនរើសអើងភេទ
ឬសញ្ជាតិឡើយ។នាពេលកន្លងទៅ ស្ថាប័នតំណាងរបស់អគ្គនាយកដ្ឋានទេស
ចរណ៍សឹង្ហបុរីប្រចាំនៅទីក្រុងហូជីមិញនឹងសកម្មចូលរួមក្នុងសកម្មភាពផ្លាស់ប្ដូរ
ទេសចរណ៍រវាងប្រទេសទាំងពីរហើយធានាសឹង្ហបុរីជានិច្ចកាលស្វាគមន៍ភ្ញៀវ ទេសចរណ៍វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ