ភ្ញៀវ​ទេសចរអាស៊ី​មក​ដល់​វៀតណាមបន្តកើនឡើង

(VOVWORLD) - ក្នុងខែកក្កដាឆ្នាំនេះ ចំនួនភ្ញៀវអន្តរជាតិមកដល់វៀតណាមបានកើនឡើងដល់ ១,១៥ លាននាក់ កើនឡើង ១០,៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងរយៈពេល៧ខែដើមឆ្នាំនេះ ភ្ញៀវអន្តរជាតិមកវៀតណាមសម្រេចបានជិត ១០លាននាក់។ 

ចំនួននេះបានកើនឡើង ៥១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និង ១,៩% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ មុនពេលជំងឺកូវីដ-១៩បានកើតឡើង។

អាស៊ីនៅតែជាទីផ្សារដែលមានចំនួនភ្ញៀវទេសចរច្រើនជាងគេមកកាន់វៀតណាម ដោយមានជាង៧,៨លាននាក់។ បន្ទាប់មកគឺអឺរ៉ុប អាមេរិក អូស្ត្រាលី និងអាហ្រ្វិក។

ភ្ញៀវ​ទេសចរអាស៊ី​មក​ដល់​វៀតណាមបន្តកើនឡើង - ảnh 1ភ្ញៀវអន្តរជាតិបានទស្សនាប្រៃសណីយ៍កណ្តាល ដែលជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញបំផុតនៅទីក្រុងហូជីមិញ។ រូបថត៖ Cong Tri/TTXVN

យោងតាមការវាយតម្លៃជាទូទៅ គោលនយោបាយទិដ្ឋាការអំណោយផល និងកម្មវិធីផ្សព្វផ្សាយទេសចរណ៍ក្នុងឆ្នាំ ២០២៤ បានទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកវៀតណាម កើនឡើងខ្ពស់គួរសម បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ គោលដៅទេសចរណ៍ល្បីៗរបស់វៀតណាមដូចជា ហាណូយ ដាណាង Phu Quoc (ខេត្ត Kien Giang) Ha Long (ខេត្ត Quang Ninh) Nha Trang (ខេត្ត Khanh Hoa) ... បន្តត្រូវបានជ្រើសរើសដោយភ្ញៀវអន្តរជាតិ។

ក្នុងឆមាសទីពីរនៃឆ្នាំនេះ នាយកដ្ឋានទេសចរណ៍វៀតណាមគ្រោងនឹងបន្តអនុវត្តកម្មវិធីផ្សព្វផ្សាយឋសចរណ៍វៀតណាមនៅបរទេសដូចជាប្រទេសចិន ឥណ្ឌា អូស្ត្រាលី និងនូវែលសេឡង់ រៀបចំកម្មវិធីផ្សព្វផ្សាយទេសចរណ៍ និងភាពយន្តវៀតណាមនៅក្នុង សហរដ្ឋអាមេរិក; ចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិមួយចំនួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ