ភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម - អាមេរិករក្សាសន្ទុះវិវឌ្ឍន៍ក្នុងវិស័យជាច្រើន

(VOVWORLD) - ទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម - អាមេរិកក្នុងរយៈពេលកន្លងមកបានរក្សាសន្ទុះវិវឌ្ឍន៍ក្នុងវិស័យជាច្រើន ក្នុងនោះមានកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខការពារជាតិផងដែរ។
ភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម - អាមេរិករក្សាសន្ទុះវិវឌ្ឍន៍ក្នុងវិស័យជាច្រើន - ảnh 1 អ្នកនាំពាក្យរងក្រសួងការបរទេសវៀតណាម លោក Doan Khac Viet

នារសៀលថ្ងៃទី ២៨ ខែឧសភា ក្នុងសន្និសីទសារព័ត៌មាន ជាប្រចាំរបស់ក្រសួងការបរទេស ឆ្លើយតបនឹងសំនួរ ដែលទាក់ទងទៅនឹងការដែលសហរដ្ឋអាមេរិកនឹងប្រគល់នាវាយាមល្បាតខ្នាតធំសម្រាប់វៀតណាម អ្នកនាំពាក្យរង ក្រសួងការបរទេសវៀត ណាម លោក Doan Khac Viet បានឲ្យដឹងថា៖ “ទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម - អាមេរិកក្នុងរយៈពេលកន្លងមក បានរក្សាសន្ទុះវិវឌ្ឍន៍ក្នុងវិស័យជាច្រើន ក្នុងនោះមានកិច្ចសហប្រតិបត្តិការ លើវិស័យសន្តិសុខការពារជាតិផងដែរ។ ដោយផ្អែកលើកិច្ចព្រមព្រៀងដែលសម្រេចបានរវាងភាគីទាំងពីរ ក្នុងនោះមានអនុស្សារណៈស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិឆ្នាំ ២០១១; សេចក្តីថ្លែងការណ៍អំពីចក្ខុវិស័យរួមស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិឆ្នាំ ២០១៥ និងផែនការសហប្រតិបត្តិការការពារជាតិឆ្នាំ ២០១៨-២០២០ ហើយភាគីទាំងពីរបន្តជំរុញកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី រួមទាំងកិច្ចសហប្រតិបត្តិការសន្តិសុខតាមសមុទ្រនិងការពង្រឹងសមត្ថភាពការអនុវត្តច្បាប់សមុទ្រ ដែលរួមចំណែកដល់ការថែរក្សាសន្តិភាព ស្ថិរភាពកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៅក្នុងតំបន់និងលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ