ភាពតានតឹងក្នុងទំនាក់ទំនងរវាងអាមេរិកនិងអ៊ឺរ៉ង់កើនឡើងថែមទៀត

ភាពតានតឹងក្នុងទំនាក់ទំនងរវាងអាមេរិកនិងអ៊ឺរ៉ង់កើនឡើងថែមទៀត - ảnh 1
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Jen Psaski ​(Image: Vietnam+)


(VOVworld)–រដ្ឋាភិបាលអាមេរិកបានសម្រេចបដិសេធផ្តល់ទិដ្ឋការសំរាប់ឯកអគ្គរដ្ឋទូត ថ្មីរបស់អ៊ីរ៉ង់ប្រចាំនៅ អ.ស.ប. លោក Hamid Aboutalebi ដោយមានមូលហេតុថា ៖ មន្ត្រីនេះទាក់ទិនដល់ការចាប់ចំណាប់ខ្មាំងជាជនអាមេរិកនៅអ៊ីរ៉ង នាឆ្នាំ ១៩៧៩។

ថ្លែងមតិចំពោះមុខមជ្ឈដ្ឋានអ្នកសារព័ត៌មាន នាថ្ងៃទី ១៥ មេសា នៅរដ្ឋធានី
វ៉ាស៊ីនតោន អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី  Jen Psaski
បានលើកច្បាស់ថា៖ ការដែល អាមេរិកផ្តល់ទិដ្ឋការសំរាប់មន្ត្រីការទូតអ៊ីរ៉ង់
មួយនាក់ដោយនទទួលស្គាល់មានទាក់ទិនដល់ការទន្ទ្រានកាន់កាប់ស្ថានទូត
អាមេរិកប្រចាំនៅ Tehran ៣៥ ឆ្នាំមុនគឺមិនអាចទទួលស្គាល់បានឡើយ។ តំណាង
បណ្តោះអាសន្តនៃគណៈប្រិភូអចិន្ត្រៃយ៍របស់អ៊ីរ៉ង់ប្រចាំ នៅ អ.ស.ប. លោក Hossein
Dehghani  បានឲ្យដឹងថា៖ កាយវិការរបស់អាមេរិកបានរំលោភលើកិច្ចសន្បាតាម
ច្បាប់អន្តរជាតិនិងកិច្ចព្រមព្រៀងរបស់អាមេរិកជាមួយ អ.ស.ប.។ មុននោះ សំដៅ
បង្កើនការដាក់សម្ពាធចំពោះអាមេរិកនៅ អ.ស.ប. អ៊ីរ៉ង់បានស្នើឲ្យគណៈកម្មាធិការ
របស់ អ.ស.ប.ទទួលបន្ទុកទំនាក់ទំនងជាមួយប្រទេសម្ចាស់ផ្ទះដំណើរកិច្ចប្រជុំ
ពិសេស។ តាមគំរោង កិច្ចប្រជុំ នេះនឹងត្រូវបានរៀបចំឡើង នាថ្ងៃទី ២២ មេសា
ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ