ភាពតានតឹងការទូតនៅក្នុងឈូងសមុទ្រពែក្យ៖កាតាចោទប្រកាន់ UAE រំលោភលើដែនអាកាស

(VOVWORLD) -ក្នុងបម្រែបម្រូលមួយដែលអាចបណ្ដាលឲ្យមានភាពតានតឹងនៅឈូងសមុទ្រពែក្យបន្តកើនឡើងនោះ នាពេលថ្មីៗនេះកាតាបានតវ៉ាទៅអង្គការសហប្រជាជាតិអំពីការចោទប្រកាន់យន្តហោះយោធា អេមីរ៉ាតអារ៉ាប់រួម (UAE) បាន រំលោភលើដែនអាកាសនៃប្រទេសនេះ។
ភាពតានតឹងការទូតនៅក្នុងឈូងសមុទ្រពែក្យ៖កាតាចោទប្រកាន់ UAE រំលោភលើដែនអាកាស - ảnh 1ភាពតានតឹងការទូតនៅក្នុងឈូងសមុទ្រពែក្យ៖កាតាចោទប្រកាន់ UAE រំលោភលើដែនអាកាស 

ក្នុងបម្រែបម្រូលមួយដែលអាចបណ្ដាលឲ្យមានភាពតានតឹងនៅឈូងសមុទ្រពែក្យបន្តកើនឡើងនោះ នាពេលថ្មីៗនេះកាតាបានតវ៉ាទៅអង្គការសហប្រជាជាតិអំពីការចោទប្រកាន់យន្តហោះយោធា អេមីរ៉ាតអារ៉ាប់រួម (UAE) បាន រំលោភលើដែនអាកាសនៃប្រទេសនេះ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋកាតា នាថ្ងៃទី ១២ មករាបានឲ្យដឹងថា ឯកអគ្គរដ្ឋទូតកាតាប្រចាំនៅអង្គការសហប្រជាជាតិបាន បានផ្ញើលិខិតមួយទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterresនិងប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្ដីពីការជូនដំណឹងអំពីការរំលោភដែលបានកើតមានឡើងនាវេលាម៉ោង ៩ និង ៤៥ នាទី តាមម៉ោងតំបន់នាថ្ងៃទី ២១ ធ្នូ ឆ្នាំ ២០១៧ ហើយប្រព្រឹត្តទៅក្នុងរយៈពេល ១ នាទី។

 ឯកអគ្គរដ្ឋទូត លោកស្រី Alia Ahmed bin Saif Al- Than បានឲ្យដឹងថាយន្តហោះបានហោះចូលដែនអាកាសកាតា ដោយមិនបានជូនដំណឹងជាមុន ឫទទួលបានការអនុញត្តិពីមជ្ឈដ្ឋានមន្ត្រីកាតាឡើយ។ លោកស្រីរូបនេះបានរិះគន់ទង្វើនេះគឺជាការរំលោភលើអធិបតេយ្យភាពនិងបូរណភាពដែនដីកាតា ព្រមទាំងលក្ខខណ្ឌនៃច្បាប់អន្តរជាតិ សន្ធិសញ្ញា ធម្មនុញ្ញ និងបទបញ្ញត្តិអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ