ភាពតានតឹងនៅឈូងសមុទ្រពែក្ស៖ អ៊ីរ៉ង់ព្រមានថាដែនទឹកអន្តរជាតិនឹងមិនមានសុវត្ថិភាពទេប្រសិនបើទីក្រុងតេអេរ៉ង់មិនអាចនាំចេញប្រេងរ៉ែបាន

(VOVWORLD) - នាថ្ងៃទី ២១ ខែសីហា ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani បានប្រកាសថាប្រសិនបើការនាំចេញប្រេងរ៉ែរបស់អ៊ីរ៉ង់ត្រូវបានកាត់បន្ថយដល់កំរិត 0 នោះ តំបន់សមុទ្រអន្តរជាតិនឹងគ្មានសុវត្ថិភាពដូចមុនទៀតឡើយព្រមទាំងព្រមានថាទីក្រុងវ៉ាស៊ីនតោនមិនគួរបង្កើនការដាក់សម្ពាធលើទីក្រុងតេអេរ៉ង់ឡើយ។
ភាពតានតឹងនៅឈូងសមុទ្រពែក្ស៖ អ៊ីរ៉ង់ព្រមានថាដែនទឹកអន្តរជាតិនឹងមិនមានសុវត្ថិភាពទេប្រសិនបើទីក្រុងតេអេរ៉ង់មិនអាចនាំចេញប្រេងរ៉ែបាន - ảnh 1 នាវាដឹកប្រែង ១០០,០០០ តោន ឈ្មោះ Single Buoy Mooring នៅកំពង់ផែ Siraf ប្រទេសអីរ៉ង់        (រូបថត៖vnanet.vn)

ថ្លែងនៅក្នុងជំនួបពិភាក្សាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ លោក Ali Khamenei ប្រធានាធិបតីលោក Hassan Rouhani បានសង្កត់ធ្ងន់ថា“ ពិភពលោកបានដឹងថាក្នុងករណីមានការហាមឃាត់ប្រេងទាំងស្រុងហើយការនាំចេញប្រេងរ៉ែរបស់អ៊ីរ៉ង់ត្រូវបានកាត់បន្ថយដល់កំរិត សូន្យ នោះតំបន់សមុទ្រអន្តរជាតិមិនអាចមានសុវត្ថិភាពដូចមុនទៀតទេ” ។ លោក Rouhani បានបន្តទៀតថា “ ការដាក់សម្ពាធជាឯកតោភាគីប្រឆាំងនឹងអ៊ីរ៉ង់ នឹងមិនអាចផ្តល់ផលប្រយោជន៍ដល់អាមេរិកនោះទេហើយនឹងមិនអាចធានាសន្តិសុខសម្រាប់ពួកគេនៅក្នុងតំបន់និងពិភពលោក” ផងដែរ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ