ភាពតានតឹងបានកើនឡើងនៅឧបទ្វីបកូរ៉េ

(VOV) – នាថ្ងៃទី ១៩ តុលា ភាពតានតឹងបានកើនឡើងរវាងកូរេខាងត្បូងនិង សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ បន្ទាប់ពី ប្រទេសទាំង ២ បាន ចេញសេចក្តីប្រកាសតឹងរឹង។ ទីភ្នាក់ងារ KCNA ជាផ្លូវការបានដកស្រងសេចក្តី ប្រកាសរបស់បញ្ជាការរណស្សិភាគខាលិចរបស់កងទ័ពប្រជាជនសាធារណៈរដ្ឋ
ប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (KPA) បានព្រមានថា៖ គេនឹងវាយប្រហារចូល
ក្នុងតំបន់ព្រំដែនរបស់កូរ៉េខាងត្បូង ប្រសិនបើ ប្រទេសនេះបន្តរាយខិត្តប័ណ្ណ
ប្រឆាំងនឹងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េនាសប្តាហ៍ខាងមុខ។ ឆ្លើយនឹងការព្រមមានរបស់ភាគីផ្យុងយ៉ាង រដ្ឋមន្ត្រីការពារជាតិកូរ៉ខាងត្បូង Kim
 Kwan-jin បានអះអាងថា៖ Seoul នឹងវាយបកទៅវិញ ប្រសិនបើ សាធារណៈរដ្ឋ
ប្រជាធិបតេយ្យប្រជាមានិតកូរ៉េវាយប្រហារ។ ភាពតានតឹងរវាង ប្រទេសទាំង ២ បានកើតមានឡើង បន្ទាប់ពី ប្រធានាធិបតីកូរ៉េខាងត្បូង Lee Myung Bak បំពេញ
ទស្សនកិច្ចចៃដន្យនៅកោះ Yonpyon ដែលជាទីកន្លែងកើនឡើងការបាញ់កាំភ្លើង
រវាងប្រទេសទាំង ២ នាឆ្នាំ ២០១០ និងធ្វើឲ្យមនុស្សចំនួន ៤ នាក់ត្រូវស្លាប់៕


ប្រតិកម្មទៅវិញ

ផ្សេងៗ