ភាពតានតឹងផ្នែកពាណិជ្ជកម្មរវាង អាមេរិក - ចិន និងរវាងអាមេរិក- EU

(VOVWORLD) -នាថ្ងៃទី ២៥ កក្កដា តាមរយៈបណ្ដាញសង្គម Twitter ប្រធានាធិបតីអាមេរិកលោក Donald Trump បានចោទប្រកាន់ប្រទេសចិនថា មានកាយវិការដ៏អាក្រក់ សំដៅចាប់បង្ខំឲ្យអាមេរិកត្រូវអត់ឱនអំពីពាណិជ្ជកម្ម។ 

ប្រធានាធិបតីអាមេរិកលោក Donald Trump បានលើកច្បាស់ថា ចិនកំពុងតម្រង់លើ
កសិករអាមេរិក ដើម្បីចាប់បង្ខំលោកឲ្យបន្តអនុញ្ញត្តិដើម្បីឆ្លៀតយកផលប្រយោជន៍ពីអាមេរិក។ លោកបានអះអាងថា អាមេរិកមានកាយវិការល្អ   រហូតមកដល់ពេលនេះ ហើយរាល់ការខិតខំប្រឹងប្រែងរបស់ចិននឹងទទួលបរាជ័យ។

ជាការឆ្លើយតប  នាថ្ងៃដដែល អ្នកនាំពាក្យក្រសួងការបរទេសចិន លោក  Geng Shuang បានសង្កត់ធ្ងន់ថា គ្មាននរណាម្នាក់ឈ្នះក្នុងសង្គ្រាមពាណិជ្ជកម្មទេព្រមទាងអំពាវនាវអាមេរិកឲ្យបោះបង់ចោលផ្លូវខុសឆ្គង ហើយកុំទៅឲ្យហួសឆ្ងាយពេក។ លោករូបនេះបន្តអំពាវនាវអាមេរិកឲ្យផ្ទៀងស្ដាប់សំលេងនៃវិចារណញ្ញាណរបស់ប្រទេសជាតិ ក៏ដូចជាតម្រូវការដ៏ត្រឹមត្រូវរបស់សហគមអន្តរជាតិ យល់ដឹងស្ថានភាពហើយបោះបង់ចោលផ្លូវខុសឆ្គង។

ទន្ទឹមនឹងនេះដែរ ទាក់ទិននឹងភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងអាមេរិក និងសហភាពអឺរ៉ុប (EU) នាថ្ងៃទី ២៥ ២៥ កក្កដា អាមេរិក និង EU បានឯកភាពកាត់បន្ថយរបាំងពាណិជ្ជកម្មរវាងភាគីទាំងពីរ។ សេចក្ដីប្រកាសនេះត្រូវបាននាំចេញ ក្រោយពីជំនួបរវាងប្រធានាធិបតីអាមេរិក លោក Donald Trump ជាមួយ ប្រធានគណៈកម្មការអឺរ៉ុប លោក Jean-Claude Juncker នៅសេតវិមាន។

ប្រធានាធិបតីអាមេរិកលោក Donald Trump បានឲ្យដឹងថា ភាគីទាំងពីរបានឯកភាពអំពី "ដំណាក់កាលថ្មី" ក្នុងទំនាក់ទំនងទ្វេភាគីក៏ដូចជារួមសហការគ្នាឆ្ពោះទៅរកគោលដៅគ្មានពន្ធគយ គ្មានរបាំងពន្ធគយ និងគ្មានការជួយឧបត្ថម្ភលើវិស័យទំនិញ ឧស្សាហកម្មអស្វ័យប្រវត្តិ។ ភាគីទាំងពីរក៏បានឯកភាពរួមសហការគ្នាដើម្បីបង្កើនពាណិជ្ជកម្មលើវិស័យសេវាកម្ម សារធាតុគីមី ឱសថផលិតផលសុខាភិបាល និងសណ្តែកសៀងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ