ភាពតានតឹងរវាងអាមេរិកនិងអង់គ្លេសបន្ទាប់ពីការបែកធ្លាយសារការទូតសម្ងាត់

(VOVWORLD) -អ្នកនាំពាក្យរដ្ឋាភិបាលអង់គ្លេសបានចាត់ទុកថា៖ នេះគឺជាឧប្បត្តិហេតុអកុសល ហើយរាល់ខ្លឹមសារដែលបែកធ្លាយទាំងនេះគឺមិនបានឆ្លុះបញ្ចាំងនូវកម្រិតស្និទ្ធស្នាលក៏ដូចជាការគោរពគ្នាក្នុងទំនាក់ទ្វេភាគី។

ភាពតានតឹងរវាងអាមេរិកនិងអង់គ្លេសបន្ទាប់ពីការបែកធ្លាយសារការទូតសម្ងាត់ - ảnh 1 ប្រធានាធិបតីអាមេរិកលោក Donald Trump (រូបថត៖ vnanet.vn)

នាថ្ងៃទី ៨ ខែកក្កដា ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសព្រលះឯកអគ្គរដ្ឋទូតអង់គ្លេស លោក Kim Darroch បន្ទាប់ពីការបែកធ្លាយសារការទូតសម្ងាត់ ដែលក្នុងនោះបានលើកឡើងអំពីការវាយតម្លៃជាអវិជ្ជមានរបស់អ្នកការទូតអង់គ្លេសរូបនេះចំពោះសមត្ថភាពរបស់ម្ចាស់សេតវិមាន និងរដ្ឋអំណាចទីក្រុង វ៉ាស៊ីនតោន។

បន្ទាប់ពីលោកប្រធានាធិបតី Trump បានបង្ហោះសារតាមរយៈបណ្ដាញសង្គម Tweet នោះ រដ្ឋភិបាលរបស់នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី May បានអះអាងសារជាថ្មីថា "គាំទ្រយ៉ាងពេញទំហឹង" ដល់ឯកអគ្គរដ្ឋទូតនៃប្រទេសខ្លួនប្រចាំនៅទីក្រុងវ៉ាស៊ីន តោន។ ស្ដីពីការបែកធ្លាយសារការទូតសម្ងាត់នេះ អ្នកនាំពាក្យរដ្ឋាភិបាលអង់គ្លេសបានចាត់ទុកថា៖ នេះគឺជាឧប្បត្តិហេតុអកុសល ហើយរាល់ខ្លឹមសារដែលបែកធ្លាយទាំងនេះគឺមិនបានឆ្លុះបញ្ចាំងនូវកម្រិតស្និទ្ធស្នាលក៏ដូចជាការគោរពគ្នាក្នុងទំនាក់ទ្វេភាគី។

សូមជម្រាបថា មុននេះ កាសែតDaily Mail របស់អង់គ្លេសបានបង្ហើបខ្លឹមសារមួយចំនួន នៃសារការទូតសម្ងាត់ និងរបាយការណ៍ខ្លីដែលបានផ្ញើមកកាន់អង់គ្លេស ដែលក្នុងនោះ ឯកអគ្គរដ្ឋទូត លោកDarroch បានវាយតម្លៃទាបចំពោះសមត្ថភាពរបស់លោក Trump ក៏ដូចជារដ្ឋអំណាចទីក្រុង វ៉ាស៊ីនតោនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ