ភាពស្រដៀងគ្នាខាងវប្បធម៌បានបង្កើតឡើង “ផ្លែផ្កាដ៏ផ្អែមល្ហែម” ក្នុងកិច្ចសហប្រតិបតិ្តការរវាងវៀតណាមនិងកូរ៉េខាងត្បូង

(VOVWORLD) - បន្តដំណើរទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូង នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា នៅទីក្រុងសេអ៊ូល នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បាន អញ្ជើញចូលរួមវេទិកាធុរកិច្ចវៀតណាម-កូរ៉េខាងត្បូង។
ភាពស្រដៀងគ្នាខាងវប្បធម៌បានបង្កើតឡើង “ផ្លែផ្កាដ៏ផ្អែមល្ហែម” ក្នុងកិច្ចសហប្រតិបតិ្តការរវាងវៀតណាមនិងកូរ៉េខាងត្បូង - ảnh 1 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ថតរូបជាមួយបណ្ដាតំណាងចូលរួមវេទិកា

  អញ្ជើញថ្លែងនៅទីនេះ លោកនាយករដ្ឋមន្រ្តីបានវាយតម្លៃថា ក្រោយរយៈ ពេលច្រើនឆ្នាំកន្លងមកនេះទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគរវាងវៀតណាម និងកូរ៉េខាងត្បូងបានរីកចម្រើនយ៉ាងខ្លាំងក្លា ដោយទំហំពាណិជ្ជកម្មទ្វេភាគី សម្រេចបានជិត៧០ពាន់លានដុល្លាអាមេរិក ហើយបរិមាណ ទុនវិនិយោគរបស់ កូរ៉េខាងត្បូងចូលមកវៀតណាមឈរលំដាប់ទីមួយដោយសម្រេចបាន៦៥ពាន់ លានដុល្លាអាមេរិក។ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា៖

        “វៀតណាមសហប្រតិបតិ្តការជាមួយកូរ៉េខាងត្បូងលើវិស័យជាច្រើនដូចជាសុខាភិបាល អប់រំ ការពារជាតិ សន្តិសុខ ហិរញ្ញវត្ថុ ធនាគារ ធានារ៉ាប់រង និង បណ្ដុះបណ្ដាលធនធានមនុស្ស។ មានពលរដ្ឋវៀតណាមកាន់តែច្រើនឡើងៗបាន រៀនភាសាកូរ៉េខាងត្បូង ហើយផ្ទុយទៅវិញ។ នេះជាមូលដ្ឋានគ្រឹះដ៏សំខាន់ដើម្បី ជំរុញទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសទាំងពីរ។ មានសំណួរមួយថា ហេតុអ្វី យើងអាចសម្រេចបាននូវលទ្ធផលដំបូងដ៏សំខាន់យ៉ាងដូច្នេះ? យើងខ្ញុំបានឆ្លើយ កាលពីយូរយាណាស់ថា នោះគឺដោយសារវៀតណាមនិងកូរ៉េខាងត្បូងមាន លក្ខណៈវប្បធម៌ស្រដៀងគ្នាជាច្រើន។ ប្រការនេះបានរួមចំណែកបង្កើតឡើង សមិទ្ធផលខាងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ”។

        នៅវេទិកានេះដែរ មានអនុស្សរណៈយោគយល់គ្នាចំនួន៣៣ត្រូវបានចុះ ហត្ថលេខាក្នុងតម្លៃសរុបប្រមាណ២០ពាន់លានដុល្លាអាមេរិក។ នេះជាមូលដ្ឋាន គ្រឹះដើម្បីបង្កើនដើមទុនវិនិយោគរបស់កូរ៉េខាងត្បូងពីកម្រិត៦៧ពាន់លាន ដុល្លាអាមេរិកនាបច្ចុប្បន្នឡើងដល់ទៅ៨០ពាន់លានដុល្លាអាមេរិកយ៉ាងឆាប់ៗ។

        នាព្រឹកថ្ងៃដដែល នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអញ្ជើញ ទទួលជួបជាមួយថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនធំៗរបស់កូរ៉េខាងត្បូងដូចជា៖ Samsung Hyundai GS E&C និង GS Energy៕

ប្រតិកម្មទៅវិញ

ផ្សេងៗ