ភារកិច្ចស្នូលរបស់ផ្នែកអប់រំក្នុងឆ្នាំសិក្សា ២០១៦-២០១៧

ភារកិច្ចស្នូលរបស់ផ្នែកអប់រំក្នុងឆ្នាំសិក្សា ២០១៦-២០១៧ - ảnh 1
រដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្ដុះបណ្ដាល លោកPhung Xuan Nha

(VOV)_​ រដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្ដុះបណ្ដាល លោកPhung Xuan Nha ទើបនឹង
បានចុះហត្ថលេខាចេញផ្សាយសារាចរ ស្ដីអំពីភារកិច្ចស្នូល ក្នុងឆ្នាំសិក្សា ២០១៦-២០១៧ 
របស់ផ្នែកអប់រំនិងបណ្ដុះបណ្ដាលវៀតណាម។ តាមនោះ​ ស្នើអោយ​តំបន់ទាំងឡាយត្រូវ
ពិនិត្យមើល​ និងរៀបចំឡើងវិញ​ផែនការ​និងបណ្ដាញមូលដ្ឋានអប់រំគ្រាប់ជាន់ថ្នាក់អោ
យសមស្របជាមួយលក្ខណៈរបស់​តំបន់។ លើកកំពស់គុណភាពជួរគ្រូបង្រៀន និងកម្មា
ភិបាលគ្រប់គ្រងអប់រំគ្រប់​ជាន់ថ្នាក់។ អនុវត្តបច្ចេកវិទ្យា  ព័ត៍មានក្នុងការសិក្សា 
បង្ហាត់បង្រៀន និងគ្រប់គ្រងអប់រំ។​ក្នុងបញ្ហាធ្វើសមាហរណកម្មអន្តរជាតិផ្នែកអប់រំ
និងបណ្ដុះបណ្ដាល គឺ​អនុវត្តសាក់ពិសោធន៍រូបសណ្ឋានអប់រំជឿនលឿន បង្កើនការ
អនុវត្តបទដ្ឋានអន្តរជាតិ​ក្នុងដំណើការកសាង ផ្លាស់ប្តូរថ្មីកម្មវិធី និងរៀបចំការបណ្ដុះបណ្ដាល ស្រាវជ្រាវ​វិទ្យាសាស្ត្រ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ