ភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់បណ្តាលការខូចខាតយ៉ាងធ្ងន់ធ្ងរនៅតាមបណ្តាខេត្តភាគកណ្តាលនិងតំបន់ Tay Nguyen

(VOVWORLD) - ភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរនៅតាមបណ្តាខេត្តភាគកណ្តាលនិងតំបន់ Tay Nguyen (វៀតណាម)។ 
ភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់បណ្តាលការខូចខាតយ៉ាងធ្ងន់ធ្ងរនៅតាមបណ្តាខេត្តភាគកណ្តាលនិងតំបន់ Tay Nguyen - ảnh 1ភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់បណ្តាលការខូចខាតយ៉ាងធ្ងន់ធ្ងរនៅតាមបណ្តាខេត្តភាគកណ្តាលនិងតំបន់ Tay Nguyen 

យោងតាមព័ត៌មានពីការិយាល័យអចិន្រ្តៃយ៍ នៃគណៈកម្មាធិការបញ្ជាណែនាំមជ្ឈឹម គ្រប់គ្រងការបង្ការនិងទប់ទល់គ្រោះមហន្តរាយធម្មជាតិថា គិតត្រឹមដំណាច់ថ្ងៃទី ១០ ខែតុលា មនុស្សចំនួន ៩ នាក់បានស្លាប់ មនុស្សចំនួន ១១ នាក់បាត់ខ្លួន ផ្ទះជិត ៣៣.៤០០ ខ្នងត្រូវរងការខូចខាត ខ្សែផ្លូវដែកតភ្ជាប់ខាងជើង - ខាងត្បូង ដែលឆ្លងកាត់ខេត្ត Thua Thien – Hue ត្រូវទឹកជន់លិច។ យោងតាមការព្យាករណ៍ឧតុនិយមបានឱ្យដឹងថា នៅម៉ោង ១០ ព្រឹកថ្ងៃទី ១១ ខែតុលានេះ ព្យុះលេខ ៦ ឆ្នាំ ២០២០ មានឈ្មោះអន្តរជាតិ LINFA បកបោកលើខេត្ត Quang Nam, Quang Ngai និងចុះខ្សោយទៅជាសម្ពាធទាបត្រូពិក។ តាមនោះ នៅខេត្ត Thua Thien-Hue ខេត្ត Quang Nam និងខេត្ត Quang Ngai មានភ្លៀងធ្លាក់ខ្លាំង។ ភ្លៀងនិងទឹកជំនន់នៅក្នុងខេត្តទាំងនេះនៅតែបន្តមានភាពស្មុគស្មាញ។ នៅវេលាម៉ោងប្រហែល ២២: ០០ នាថ្ងៃទី ១១ ខែតុលា សម្ពាធទាបត្រូពិក ផ្លាស់ប្តូរទៅភាគខាងលិច ចម្ងាយប្រហែល ២៥ គីឡូម៉ែត្រក្នុងមួយម៉ោង ទៅកាន់ដីគោកនិងចុះខ្សោយបន្តិចម្តងៗ ទៅជាសម្ពាធទាបនៅភាគខាងត្បូងនៃប្រទេសឡាវ។ បណ្តាខេត្តនានានៅតំបន់ភាគកណ្តាលកំពុងតែជំនះ ពុះពារជាបន្ទាន់នូវផលវិបាកដែលបណ្តាលមកពីទឹកជំនន់និងសម្ពាធទាបត្រូពិក ហើយស្ថិរភាពជីវភាពរស់នៅរបស់ប្រជាជន។

ក៏នៅព្រឹកថ្ងៃនេះ ក្រុមអ្នកជួយសង្គ្រោះបានសម្របសម្រួលនិងជួយសង្គ្រោះដោយជោគជ័យនូវសមាជិកនាវិកទាំងអស់ ដែលនៅតែជាប់គាំងលើនាវា Vietship ០១ ដែលត្រូវជាប់គាំងនៅចម្ងាយប្រហែល ៤០០ ម៉ែត្រពីកំពង់ផែ Cua Viet នៃខេត្ត Quang Tri។ ឧទ្ធម្ភាគចក្រនិងកងកម្លាំងពិសេសកងទ័ពជើងទឹក បាននាំជូនមនុស្ស ៨ នាក់ ដែលជាប់នៅលើនាវា Vietship ០១ ចូលមកដីគោកដោយសុវត្ថិភាព។ ជនទាំងនេះ ត្រូវបានបញ្ជូនទៅមណ្ឌលសុខភាពដើម្បីថែទាំសុខភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ