ម៉ិកស៊ិក និងអាមេរិកស្វែងរកកិច្ចព្រមព្រៀងក្នុងទឹកប្រាក់ចំនួន ១០ ពាន់លានដុល្លារអាមេរិក ស្តីពីការធ្វើចំណាកស្រុករបស់អាមេរិកកណ្តាល

(VOVWORLD) - នាថ្ងៃទី ២០ ខែមីនា ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador បានប្រកាសថា ប្រទេសនេះនិងអាមេរិកបានមានជំហានរីកចម្រើនលើកិច្ចព្រមព្រៀងមួយក្នុងទឹកប្រាក់ចំនួន ១០ ពាន់លានដុល្លារអាមេរិកស្តីពីការ     វិនិយោគលើតំបន់ភាគខាងត្បូង-អាគ្នេយ៍នៃប្រទេសម៉ិកស៊ិក និងបណ្តាប្រទេសអាមេរិកកណ្តាល សំដៅដោះស្រាយដល់ឫសគល់នៃបញ្ហាការធ្វើចំណាកស្រុក។
ម៉ិកស៊ិក និងអាមេរិកស្វែងរកកិច្ចព្រមព្រៀងក្នុងទឹកប្រាក់ចំនួន ១០ ពាន់លានដុល្លារអាមេរិក ស្តីពីការធ្វើចំណាកស្រុករបស់អាមេរិកកណ្តាល - ảnh 1 ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador

ហេតុដូច្នោះហើយ កិច្ចព្រមព្រៀងនេះនឹងបង្កើតការងារធ្វើបន្ថែមទៀតដើម្បីជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេស ម៉ិកស៊ិកភាគខាងត្បូង និងបណ្តាប្រទេសនៅអាមេរិកកណ្តាល រួមមានប្រទេសហុងឌូរ៉ាស អេលសាវ៉ាឌ័រ និងហ្គាតេម៉ាឡា។ ជារៀងរាល់ឆ្នាំប្រជាជនហុងឌូរ៉ាន អែលសាលវ៉ាឌ័រ និងហ្គាតេម៉ាឡារាប់ពាន់នាក់ បានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ដើម្បីគេចផុតពីស្ថានភាព ហឹង្សានិងភាពក្រីក្រនៅក្នុងស្រុកកំណើតរបស់ខ្លូន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ