ម៉ិកស៊ិកនិងកាណាដាវាយតំលៃវិជ្ជមានចំពោះការបោះជំហានរបស់ CPTPP

(VOVWORLD) - នាថ្ងៃទី ២៤ មករា ប្រធានាធិបតីម៉ិកស៊ិក លោក Enrique Pena Nieto និងនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានចរចាតាមទូរស័ព្ទជូនពរជោគ ជ័យនៃកិច្ចព្រមព្រៀងដៃគូលើគ្រប់ជ្រុងជ្រោយនិងជឿនលឿនអន្តរប៉ាស៊ីហ្វិក (CPTPP) ដែលគ្រោងនឹងមានការចូលរួមរបស់ប្រទេសចំនួន ១១ ចុះហត្ថលេខានាខែ មិនា ខាងមុខនៅឈីលី។ 
ម៉ិកស៊ិកនិងកាណាដាវាយតំលៃវិជ្ជមានចំពោះការបោះជំហានរបស់ CPTPP  - ảnh 1 ម៉ិកស៊ិកនិងកាណាដាវាយតំលៃវិជ្ជមានចំពោះការបោះជំហានរបស់ CPTPP 

(VOVworld)  - នាថ្ងៃទី ២៤ មករា ប្រធានាធិបតីម៉ិកស៊ិក លោក Enrique Pena Nieto និងនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានចរចាតាមទូរស័ព្ទជូនពរជោគ ជ័យនៃកិច្ចព្រមព្រៀងដៃគូលើគ្រប់ជ្រុងជ្រោយនិងជឿនលឿនអន្តរប៉ាស៊ីហ្វិក (CPTPP) ដែលគ្រោងនឹងមានការចូលរួមរបស់ប្រទេសចំនួន ១១ ចុះហត្ថលេខានាខែ មិនា ខាងមុខនៅឈីលី។ ថ្នាក់ដឹកនាំទាំងពីររូបបានពិភាក្សាអំពីដំណើរការចរចា CPTPP ហើយអះអាងថា៖ បន្ទាប់ពីត្រូវបានចុះហត្ថលេខា កិច្ចព្រមព្រៀងនេះនឹងដាក់ ជូនឡើងរដ្ឋសភានៃប្រទេសទាំងពីរភ្លាមមួយរំពេចដើម្បីអនុម័ត។ ប្រធានាធិបតី Nieto បានឲ្យដឹងថា៖ កិច្ចព្រមព្រៀងស្តែងចេញនូវកិច្ចសន្យារបស់ម៉ិកស៊ិកចំពោះការធ្វើសម្បូរបែបទំនាក់ទំនងពាណិជ្ជកម្មហើយអនុញ្ញាតឲ្យប្រទេសនេះធ្វើសមាហរណកម្មយ៉ាងខ្លាំងក្លាថែមទៀតជាមួយប្រទេសជាសមាជិកនានាជាពិសេសគឺបណ្ដាប្រទេសនៅ តំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ថ្នាក់ដឹកនាំទាំងពីររូបបានអះអាងនូវជំនឿទុកចិត្តនិងកិច្ចសហ ការរវាងភាគីទាំងពីរដើម្បីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់អាមេរិកខាងកើត (NAFTA)  លើកកំពស់ដែលនាំនាំមកនូវផលប្រយោជន៍សំរាប់ប្រទេសជាសមាជិក ទាំងឡាយ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ