ម្ចាស់ការត្រៀមរៀបចំសំរាប់ការងារទប់ទល់នឹងខ្យល់ព្យុះ Rammasun


ម្ចាស់ការត្រៀមរៀបចំសំរាប់ការងារទប់ទល់នឹងខ្យល់ព្យុះ Rammasun - ảnh 1
ម្ចាស់ការត្រៀមរៀបចំសំរាប់ការងារទប់ទល់នឹងខ្យល់ព្យុះ Rammasun (Image: VNA)

(VOVworld) – តាមមជ្ឈមណ្ឌលព្យាករណ៍ធារាសាស្រ្តនិងឧត្តុនិយមមជ្ឈឹមវៀតណាម
បានឲ្យដឹងថា៖ ខ្យល់ព្យុះលេខ  ២ ដែលមានឈ្មោះអន្តរជាតិ Ramasun កំពុងបោះបក់ ចូលដីគោកដោយមានកម្លាំងខ្យល់អាចកើនឡើងថ្នាក់ទី ១៣ និងទី ១៤ (ប្រហាក់
ប្រហែលពី ១៣៤ ដល់ ១៦៦ គីឡូម៉ែត្រក្នុង ១ ម៉ោង) ខ្យល់កន្ត្រាក់កំរិត ១៦ និង១៧។ តាមការព្យាករណ៍ បណ្ដាខេត្តក្រុង ដូចជា ទីក្រុង Hai Phong និងខេត្ត Quang Ninh (ភាគខាងជើងវៀតណាម) រងឥទ្ធិពលជាផ្ទាល់ដោយខ្យល់ព្យុះ Ramasun។ នាបច្ចុប្បន្ន ការងារទប់ទល់ខ្យល់ព្យុះនិងទឹកជំនន់នៅបណ្ដាតំបន់នេះត្រូវបានរៀបចំល្អ។ គណៈកម្មាធិការបញ្ជាណែនាំការងារទប់ទល់នឹងព្យុះទឹកជំនន់និងជួយ សង្គ្រោះ
ទីក្រុង  Hai Phong និងខេត្ត Quang Ninh បានបញ្ជាណែនាំការភៀសខ្លួនសំរាប់ប្រជា
ជននៅតំបន់ឆ្នេរសមុទ្រទន្លេមុនម៉ោង់ទី ១៦ រសៀលថ្ងៃទី ១៨ កក្កដា។ ទន្ទឹមនឹងនោះ សកម្មភាពចរាចរណ៍និងដឹកជញ្ចូនទំនិញលើនាវាចរណ៍ក៏ត្រូវបាន បញ្ឈប់បណ្តោះ
អាសន្ន។ បណ្ដាអង្គភាពចំណុះកំលាំងប្រដាប់អាវុធក្នុងតំបន់ត្រៀមខ្លួនជាស្រេច
អនុវត្តភារកិច្ចទប់ទល់នឹងខ្យល់ព្យុះទឹកជំនន់និងជួយសង្គ្រោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ