ម្ចាស់ការទប់ទល់នឹងការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃព្យុះទីហ្វុងណូរូ

(VOVWORLD) - រាយការណ៍នៅក្នុងកិច្ចប្រជុំនេះ អគ្គនាយកដ្ឋានឧតុនិយមនិងជលសាស្ត្រ បានឲ្យ ដឹងថា នៅវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២៧ ខែកញ្ញា ផ្ចិតនៃព្យុះមានចម្ងាយ ប្រហែល ៤៧០គីឡូម៉ែត្រ ពីឆ្នេរសមុទ្រភាគខាងកើត នៃខេត្ត Thua Thien Hue - Binh Dinh ដោយមានកម្លាំងខ្យល់កម្រិតទី ១៤ រហូតដល់ទី ១៦ ល្បឿនខ្យល់ពី ២០ ទៅ ២៥ គីឡូម៉ែត្រក្នុងមួយម៉ោង។

ម្ចាស់ការទប់ទល់នឹងការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃព្យុះទីហ្វុងណូរូ - ảnh 1ទិសដៅនៃព្យុះទីហ្វុង ណូរូ។
នាព្រឹកថ្ងៃទី ២៧ ខែកញ្ញា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Pham Minh Chinh បានដឹកនាំកិច្ចប្រជុំអនឡាញជាមួយខេត្តក្រុងចំនួន៨ នៅតំបន់ភាគ កណ្តាលនិងខ្ពង់រាបភាគកណ្តាល (Tay Nguyen) អំពីការងារទប់ទល់នឹងព្យុះទីហ្វុង ណូរូ ។ រាយការណ៍នៅក្នុងកិច្ចប្រជុំនេះ អគ្គនាយកដ្ឋានឧតុនិយមនិងជលសាស្ត្រ បានឲ្យ ដឹងថា នៅវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២៧ ខែកញ្ញា ផ្ចិតនៃព្យុះមានចម្ងាយ ប្រហែល ៤៧០គីឡូម៉ែត្រ ពីឆ្នេរសមុទ្រភាគខាងកើត នៃខេត្ត Thua Thien Hue - Binh Dinh ដោយមានកម្លាំងខ្យល់កម្រិតទី ១៤ រហូតដល់ទី ១៦ ល្បឿនខ្យល់ពី ២០ ទៅ ២៥ គីឡូម៉ែត្រក្នុងមួយម៉ោង។ ថ្លែងមតិក្នុងកិច្ចប្រជុំនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានស្នើឲ្យមូលដ្ឋានទាំងអស់ពិនិត្យឡើងវិញនូវការងារទប់ទល់នឹងព្យុះ ព្រោះ បន្ទាប់ពីព្យុះទំនងជានឹងមានសម្ពាធទាប ភ្លៀងធ្លាក់ខ្លាំង បង្កឲ្យមានការស្រុតបាក់ដី; ស្រាវជ្រាវ តាមដាន ទប់ទល់នឹងខ្យល់ព្យុះ ជាពិសេសនៅខេត្តភាគកណ្តាល និង Tay Nguyen; ការពារអាយុជីវិត ទ្រព្យសម្បត្តិរបស់ប្រជាជន ជាពិសេសអ្នកដែលទៅ នេសាទនៅឯនាយសមុទ្រ។ លោកនាយករដ្ឋមន្ត្រីក៏បានបញ្ជាឲ្យក្រសួង ផ្នែក និងមូលដ្ឋានយកចិត្ត ទុកដាក់ដល់បឹង ទំនប់ទឹក ទ្រុងបែរចិញ្ចឹមជលផល; ព្យាករណ៍យ៉ាងដិតដល់នូវការ វិវឌ្ឍន៍ ជម្លៀសប្រជាជនឲ្យទាន់ពេលវេលាទៅកាន់កន្លែងសុវត្ថិភាព ជាពិសេសត្រូវ យកចិត្តទុកដាក់ដល់សុវត្ថិភាពសិស្សានុសិស្ស; ចាត់វិធានការ កាត់បន្ថយជាអតិបរមា នូវការខូចខាតលើអាយុជីវិតមនុស្ស និងទ្រព្យសម្បត្តិ រក្សាសុវត្ថិភាពបេតិកភណ្ណ និង របររកស៊ីរបស់ប្រជាជនផងដែរ។
ដើម្បីទប់ទល់ដោយម្ចាស់ការនឹងព្យុះទីហ្វុង ណូរូ  បណ្ដាខេត្តក្រុងដែលរង ផលប៉ះពាល់បានផ្លាស់ទីគ្រួសារនៅតំបន់ឆ្នេរសមុទ្រជាបន្ទាន់; អំពាវនាវឲ្យនាវា ទូកចូលមករកជម្រក... បច្ចុប្បន្ននេះ បណ្ដាខេត្តពី Quang Binh ដល់ Khanh Hoa បានចេញបម្រាមសមុទ្រ ខេត្ត Quang Nam បានជម្លៀសប្រជាជនសរុបជាង ៤៥៨ គ្រួសារ ដោយមានមនុស្សជាង ១០០០ នាក់។ នៅខេត្ត Binh Dinh ក្រៅពីការផ្លាស់ទីប្រជាជន ជិត ១៩ ពាន់គ្រួសារ ដោយមានចំនួនប្រជាជនជាង ៦៥ ពាន់នាក់ទៅកាន់កន្លែងសុវត្ថិភាព នោះ គណៈកម្មាធិការប្រជាជនខេត្តក៏បានបង្កើតក្រុមការងារដើម្បីចុះទៅត្រួតពិនិត្យការ បង្ការទប់ទល់នឹងព្យុះទីហ្វុងណូរូនៅតាមស្រុកនិងទីរួមខេត្តនានា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ