ម្ចាស់ជំនួយអន្តរជាតិ សន្យាផ្តល់ជំនួយជាង ៣០០ លានដុល្លារអាមេរិកដល់ប្រទេសលីបង់

(VOVWORLD) - ម្ចាស់ជំនួយអន្តរជាតិបានសន្យាផ្តល់ជំនួយប្រមាណ ២៥២ លានអឺរ៉ូ (ស្មើនឹងជិត ៣០០ លានដុល្លារអាមេរិក) ដល់ប្រទេសលីបង់ ដើម្បីជួយប្រទេសនេះ   ក្នុងការជំនះពុះពារលើផលវិបាកនៃករណីផ្ទុះនាពេលថ្មីៗនេះនៅក្នុងរដ្ឋធានីបេរូត (Beirut)។
ម្ចាស់ជំនួយអន្តរជាតិ សន្យាផ្តល់ជំនួយជាង ៣០០ លានដុល្លារអាមេរិកដល់ប្រទេសលីបង់ - ảnh 1 ករណីផ្ទុះនាពេលថ្មីៗនេះនៅក្នុងរដ្ឋធានីបេរូត (Beirut) (រូបថត៖BBC)

ជំនួយឧបត្ថម្ភនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញកាលពីថ្ងៃទី ៩ ខែសីហា ដែលរៀបចំឡើងដោយប្រទេសបារាំងសហការជាមួយអង្គការសហប្រជាជាតិ ដើម្បី ជួយប្រជាជនលីបង់ជំនះ ពុះពារ លើ ផលវិបាកនៃករណីផ្ទុះនាពេលថ្មីៗនេះ។

ក្នុងនោះ បារាំងជួយឧបត្ថម្ភទឹកប្រាក់ចំនួន ៣០ លានអឺរ៉ូ     សហភាពអឺរ៉ុប ជួយឧបត្ថម្ភទឹកប្រាក់ចំនួន ៦៣ លាន អឺរ៉ូ ប្រទេសអង់គ្លេសជួយឧបត្ថម្ភទឹកប្រាក់ចំនួន ២៥ លានផោន ហើយប្រទេសជាច្រើនទៀតដូចជាអាល្លឺម៉ង់ ន័រវែ សស្វ៊ីស ដាណឺម៉ាក ស៊ីប និងប្រេស៊ីលក៏បានសន្យាផ្តល់ជំនួយដល់ប្រទេសលីបង់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ