មជ្ឈដ្ឋានផ្សព្វផ្សាយឡាវលើកសរសើរជ័យជំនះប្រវត្តិសាស្ត្រ DIEN BIEN PHU

មជ្ឈដ្ឋានផ្សព្វផ្សាយឡាវលើកសរសើរជ័យជំនះប្រវត្តិសាស្ត្រ DIEN BIEN PHU - ảnh 1
ជ័យជំនះប្រវត្តិសាស្ត្រ DIEN BIEN PHU (TTXVN)

(VOV)_ក្នុងរយៈពេលប៉ុន្មាថ្ងៃកន្លងទៅ បណ្ដាកាសែតឡាវបានចុះ​ផ្សាយអត្ថ បទ និងរូបថតជាច្រើន ដែលបានស្ងើចសរសើរជ័យជំនះ Dien Bien Phu និងទំនាក់ ទំនងពិសេស វៀតណាម-ឡាវ។ ដោយប្រធានបទ៖​​ទសវត្សរ៍ទី៥០ នៅឥណ្ឌូចិនកា
សែត Paxaxon ជាស្ថាប័នឃោសនា​របស់បក្សប្រជាជនបដិវត្តន៍ឡាវ បានរំលឹកឡើង
វិញ​បណ្ដាដំណាក់កាលប្រវត្តិសាស្ត្រ ក្នុងការតស៊ូ ប្រឆាំងអាណានិគមបារាំង ​របស់ ប្រទេសទាំង៣នៅឥណ្ឌូចិន​។ អត្ថបទនេះបានអះអាងថា៖ជ័យជំនះ Dien Bien Phu បានបង្ហាញនូវប្រៀបខ្លាំង​របស់កងទ័ព​និងប្រជាជនវៀតណាម។

          នាពេលជាមួយគ្នានោះ អត្ថបទ៖ សូរលាន់រន្ទឺនៃជ័យជំនះ Dien Bien Phu ដ៏​មហិមា នៃកាសែត Vientian Day បានលើកត្រដែត​នូវយុទ្ធជ័យរបស់កងទ័ព​និង​ប្រ
ជាជន​វៀតណាម ក្នុងការប្រយុទ្ធនៅ​ ​Dien Bien Phu​ ។ ការវាយបរ្ហារនេះ មាន អត្ថ ន័យប្រវត្តិសាស្ត្រចំពោះរបបអាណានិគមនិយមចាស់នៅឥណ្ឌូចិន និងបើកចេញ
ដំណាក់កាលថ្មី សំរាប់គ្រប់ជនជាតិត្រូវជិះជាន់។

          ក៏មានប្រធានបទ​ស្ដីពី Dien Bien Phu កាសែត Vientiane Times ក៏បានសង្កត់
ធ្ងន់ថា៖  ជ័យជំនះ Dien Bien Phu ជាព្រឹត្តិការណ៍សំខាន់ក្នុង​ប្រវត្តិ​សាស្ត្ររបស់តំបន់
និ ងពិភពលោក។ ជ័យជំនះ Dien Bien Phu មានអត្ថន័យ​ដ៏សែនសំខាន់ចំពោះ ទំនាក់ទំនងមិត្តភាព ពិសេសរវាងប្រទេសទាំងពីរ​ឡាវនិងវៀតណាម​ ដែលរួមគ្នា
តស៊ូប្រឆាំង សត្រូវរួម ដើម្បីរំដោះប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ