មជ្ឈដ្ឋានមន្ត្រីអង្គការសហប្រជាជាតិនិងអ៊ីរ៉ង់ពិភាក្សាបញ្ហាអន្តរជាតិជាច្រើន

(VOVWORLD) - នាថ្ងៃទី ២៨ ខែមករា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Hossein Amir Abdollahian បានជួបសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres អំពីបញ្ហាក្នុងតំបន់និងដំណើរការចរចានុយក្លេអ៊ែរ នៅទីក្រុងវីយែន (ប្រទេសអូទ្រីស)។

យោងតាមគេហទំព័រក្រសួងការបរទេសអ៊ីរ៉ង់ រដ្ឋមន្ត្រីការបរទេស Amir Abdollahian បានលើកឡើងពីជម្លោះនៅក្នុងប្រទេសយេម៉ែន ដោយសង្កត់ធ្ងន់លើការគាំទ្ររបស់អ៊ីរ៉ង់ចំពោះដំណោះស្រាយនយោបាយដើម្បីបញ្ចប់ជម្លោះនៅក្នុងប្រទេសមជ្ឈិមបូព៌ានេះ។ លោកក៏បានអំពាវនាវឱ្យអង្គការសហប្រជាជាតិដើរតួនាទីកាន់តែធំនៅក្នុងប្រទេសយេម៉ែន និងយកចិត្តទុកដាក់ជាពិសេសចំពោះវិបត្តិមនុស្សធម៌ ក៏ដូចជាស្ថានភាពជនភៀសខ្លួនអាហ្វហ្គានីស្ថាន នៅពេលដែលក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ អ៊ីរ៉ង់បានទទួលជនភៀសខ្លួនថ្មីប្រហែល ៨០០.០០០ នាក់ពីប្រទេសនេះ។  លោកក៏បានអះអាងជាថ្មីនូវជំហររបស់ទីក្រុងតេអេរ៉ង់លើការបង្កើតរដ្ឋាភិ បាលដ៏ទូលំទូលាយមួយនៅក្នុងប្រទេសអាហ្វហ្គានីស្ថាននិងបានសង្កត់ធ្ងន់លើការត្រៀមខ្លួនរបស់អ៊ីរ៉ង់ក្នុងការបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការផ្តល់ជំនួយមនុស្សធម៌ ពីសហគមន៍អន្តរជាតិទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ