មជ្ឈដ្ឋានយោធាអាមេរិកនិងរុស្ស៊ីពិភាគ្សាអំពីបទឈប់បាញ់នៅស៊ីរី

មជ្ឈដ្ឋានយោធាអាមេរិកនិងរុស្ស៊ីពិភាគ្សាអំពីបទឈប់បាញ់នៅស៊ីរី - ảnh 1
ប្រជាពលរដ្ឋស៊ីរីជម្លៀសចេញក្រោយពីការវាយប្រហារតាមជើងអាកាសរបស់កងទ័ពរដ្ឋាភិបាលទៅលើមូលដ្ឋានរបស់ក្រុុមឧទ្ទាមនៅទីក្រុង Aleppo (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី១៩ កុម្ភៈ ក្រុមមន្ត្រីរុស្ស៊ីនិងអាមេរិកបានជួបប្រជុំនៅទីក្រុង
ហ្សឺណែវ ប្រទេសស្វីសដើម្បីពិភាគ្សាអំពីបទឈប់បាញ់មួយដែលត្រូវបានផ្អាកនៅ
ស៊ីរី។ជំនួបរវាងក្រុមមន្ត្រីយោធានិងការទូតនេះគឺសំដៅបើកផ្លូវសំរាប់កិច្ចប្រជុំធំជាង
របស់ប្រទេសនានានៃក្រុមអន្តរជាតិគាំទ្រស៊ីរី។ក្នុងពេលនោះ បេសកជនពិសេស
របស់អ.ស.បអំពីស៊ីរីលោក Staffan De Mitsura បានទទួលស្គាល់ថា កាលកំណត់ថ្ងៃ
ទី២៥ កុម្ភៈខាងមុខដើម្បីចាប់ផ្ដើមឡើងវិញជំនួបចរចារនៅស៊ីរី គឺមិនអាចសំរេច
បានឡើយ។លោក Mitsura សង្ឃឹមថា រុស្ស៊ីនិងអាមេរិកទទួល បានការស្រុះចិត្ត
គំនិតអំពីបទឈប់បាញ់នៅស៊ីរីយ៉ាងឆាប់រហ័ស។

ប្រតិកម្មទៅវិញ

ផ្សេងៗ