មជ្ឈដ្ឋានសមាជិកសភាអាមេរិកស្វែងរកតួនាទីក្នុងកិច្ចចរចារនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់

មជ្ឈដ្ឋានសមាជិកសភាអាមេរិកស្វែងរកតួនាទីក្នុងកិច្ចចរចារនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ - ảnh 1
មជ្ឈដ្ឋានសមាជិកសភាអាមេរិកស្វែងរកតួនាទីក្នុងកិច្ចចរចារនុយក្លេអ៊ែរ
ជាមួយអ៊ីរ៉ង់ (រូបថតៈ TTXVN)


(VOVworld)-សមាជិកសភាអាមេរិកចំនួន៣/៤​ បានចុះហត្ថលេខាលើសំបុត្រ១ ផ្ញើរជូនប្រធានាធបតីអាមេរិកលោក Barack Obama នាថ្ងៃទី៩កក្កដា ក្នុងនោះ បានសង្កត់ធ្ងន់ទៅលើតួនាទីរបស់សមាជិកសភាចំពោះសេចក្តីសម្រេចបន្ធូ ស្រាលរាល់វិធានការដាក់ទណ្ឌកម្មយូរអង្វែងសំដៅទៅលើកម្មវិធីនុយក្លេអ៊ែរ
របស់ អ៊ីរ៉ង់។ នេះជាសញ្ញាសរឲ្យឃើញថា រដ្ឋសភាអាមេរិក យកចិត្តទុកដាក់
ដល់កិច្ច ចរចារជាមួយអ៊ីរ៉ង់ក្នុងកាលៈទេសៈដែល ក្រុម P5+1 (រួមមានអង់គ្លេស
អាមេរិក បារាំង រុស្ស៊ី​ចិននិងអាល្លឺម៉ង) កំពុងខំប្រឹងប្រែងឆ្ពោះទៅការចុះហត្ថ
លេខាលើ កិច្ចព្រមព្រៀងចុងក្រោយជាមួយអ៊ីរ៉ង់នាថ្ងៃទី២០កក្កដាខាងមុខ។

        តាមសេចក្តីជូនដំណឹងពីក្រសួងការបរទេសអាមេរិកថា រដ្ឋមន្ត្រីការបរទេស
លោក John Kerry និងទៅកាន់ទីក្រុង Vienna របស់អូទ្រីសក្នុងសប្តាហ៍នេះ ដើម្បី ចូលរួមកិច្ចប្រជុំជាបន្តរបស់ក្រុម P5+1 ជាមួយអ៊ីរ៉ង់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ