មជ្ឈដ្ឋានអ្នកជំនាញព្រមានថាសេដ្ឋកិច្ចរបស់តំបន់ចាយប្រាក់អឺរ៉ូប្រឈមមុខនឹងគ្រោះអាសន្នឈរទ្រឹង

(VOVWORLD) - លោក Chris Williamson សេដ្ឋវិទូនៃក្រុមហ៊ុន IHS Markit បានបានព្រមានថា រាល់ទិន្នន័យកំណើននាពេលថ្មីៗនេះ បានសរឲ្យឃើញថា ខឿនសេដ្ឋកិច្ចកំពុងស្ថិតនៅកម្រិតទាប។
មជ្ឈដ្ឋានអ្នកជំនាញព្រមានថាសេដ្ឋកិច្ចរបស់តំបន់ចាយប្រាក់អឺរ៉ូប្រឈមមុខនឹងគ្រោះអាសន្នឈរទ្រឹង - ảnh 1ប្រាក់អឺរ៉ូ (ប្រភព៖ AFP / TTXVN)

បញ្ហាអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (EU) (ឬហៅថា Brexit) និងការព្រួយបារម្ភអំពីជម្លោះពាណិជ្ជកម្មបានបណ្ដាលឲ្យកំណើនធ្វើអាជីវកម្មរបស់តំបន់ចាយប្រាក់អឺរ៉ូ (Eurozone) ក្នុងខែកញ្ញា ឆ្នាំ២០១៩ បាមធ្លាក់ចុះត្រឹមកំរិតទាបបំផុតក្នុងរយៈពេល ៦ ឆ្នាំកន្លងទៅ។ ក្រុមហ៊ុនសិក្សាស្រាវជ្រាវទីផ្សារ IHS Markit បានព្រមានថាសេដ្ឋកិច្ច Eurozone កំពុងប្រឈមនឹងគ្រោះអាសន្នឈរទ្រឹង។ ជាក់ស្ដែង យោងតាម ទិន្នន័យស្ថិតិរបស់ IHS Markit ដែលបានចេញផ្សាយនាថ្ងៃទី ២៣ ខែកញ្ញាបានឲ្យដឹងថា Eurozone កំពុងប្រឈមនឹងបញ្ហាដ៏ ដែលបណ្តាលឱ្យកំណើននៃផ្នែកផលិតកម្មបានធ្លាក់ចុះ ដោយមានបរិមាណបានស្ថិតនៅកម្រិតទាបបំផុតតាំងពីរឆ្នាំ ២០១២។ ទន្ទឹមនឹងនេះផ្នែកសេវាកម្មក៏ប្រឈមនឹងបញ្ហាកំណើនឈរទ្រឹងដែរ។ លោក Chris Williamson សេដ្ឋវិទូនៃក្រុមហ៊ុន IHS Markit បានបានព្រមានថា រាល់ទិន្នន័យកំណើននាពេលថ្មីៗនេះ បានសរឲ្យឃើញថា ខឿនសេដ្ឋកិច្ចកំពុងស្ថិតនៅកម្រិតទាប។ លោក Williamson បានចាត់ទុកថា ខឿនសេដ្ឋកិច្ច Eurozone កំពុងឈរទ្រឹង ក្នុងបរិបទ ដែលវិស័យផលិតកម្ម និងទេសចរណ៍បានធ្លាក់ចុះផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ