មជ្ឈដ្ឋាន​អ្នកប្រាជ្ញរុស្ស៊ី​លើកសរសើរ​​តម្លៃយុទ្ធសាស្ត្ររបស់ UNCLOS ក្នុងបញ្ហាសមុទ្រខាងកើត

(VOVWORLD) - នាថ្ងៃទី ១៩ មករា នៅវិទ្យាស្ថានបូព៌ាវិទ្យា ចំណុះបណ្ឌិត្យសភាវិទ្យាសាស្ត្រសហព័ន្ធរុស្ស៊ីនៅទីក្រុងម៉ូស្គូ សហព័ន្ធរុស្ស៊ី បានប្រព្រឹត្តទៅសិក្ខាសាលាវិទ្យាសាស្ត្រក្រោមប្រធានបទ “អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) - រយៈពេល ៤០ ឆ្នាំនៅសមុទ្រខាងកើត និងប៉ូលខាងជើង”។ 
មជ្ឈដ្ឋាន​អ្នកប្រាជ្ញរុស្ស៊ី​លើកសរសើរ​​តម្លៃយុទ្ធសាស្ត្ររបស់ UNCLOS ក្នុងបញ្ហាសមុទ្រខាងកើត - ảnh 1កប៉ាល់ CSB 8004 អនុវត្តការបាញ់ទឹកដើម្បីពន្លត់អគ្គីភ័យនៅលើកប៉ាល់ ក្នុងសមយុទ្ធស្វែងរកនិងជួយសង្គ្រោះ។ (រូបថត៖ TTXVN)

សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងឱកាសរំលឹកខួបលើកទី ៤០ នៃការអនុម័តលើ UNClOS ហើយតាមនោះ មជ្ឈដ្ឋានអ្នកប្រាជ្ញនឹងដកបទពិសោធន៍ក្នុងការអនុវត្តឯកសារគតិយុត្តដើម្បីដោះស្រាយជម្លោះអន្តរជាតិ។

តាមរយៈរបាយការណ៍បទអន្តរាគមចំនួន ១០ និងការពិភាក្សាយ៉ាងផុលផុស បណ្តាប្រតិភូបានឯកភាពគ្នាថា អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) គឺជាឯកសារយុទ្ធសាស្ត្រដ៏សែនសំខាន់ក្នុងដំណើរការស្វែងរកដំណោះស្រាយសន្តិភាពសម្រាប់បញ្ហាសមុទ្រខាងកើត។ វាគ្មិនជាច្រើនបានវាយតម្លៃខ្ពស់ចំពោះប្រសិទ្ធភាពនៃសេចក្តីថ្លែងការណ៍ស្តីពីប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងភាពចាំបាច់ត្រូវចុះហត្ថលេខាលើក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC)។ មជ្ឈដ្ឋានអ្នកប្រាជ្ញវាយតម្លៃខ្ពស់ចំពោះវិធីសាស្រ្តមានលក្ខណៈស្ថាបនារបស់វៀតណាម ខណៈដែលបានអះអាងជាច្រើនលើកច្រើនសារថា ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិនៃឯកសារដែលត្រូវបានអន្តរជាតិទទួលស្គាល់តែប៉ុណ្ណោះ ទើបដោះស្រាយបានជម្លោះដែនដីដ៏ស្មុគស្មាញបំផុតុះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ