មជ្ឈដ្ឋានអ្នកវ័យក្មេងចាប់អារម្មណ៍ក្នុងការផ្សព្វផ្សាយរូបភាពវៀតណាមនៅសាធារណរដ្ឋឆែក

(VOVWORLD) -នាថ្ងៃទី ៧ តុលា ប្រជាជនសាធារណរដ្ឋឆែក និងភ្ញៀវអន្តរជាតិជាច្រើនកុះករបានចូលរួមមហោស្រព ដោយបណ្ដាមិត្តវ័យក្មេងវៀតណាមនៅសាធារណរដ្ឋឆែក
មជ្ឈដ្ឋានអ្នកវ័យក្មេងចាប់អារម្មណ៍ក្នុងការផ្សព្វផ្សាយរូបភាពវៀតណាមនៅសាធារណរដ្ឋឆែក - ảnh 1មជ្ឈដ្ឋានអ្នកវ័យក្មេងចាប់អារម្មណ៍ក្នុងការផ្សព្វផ្សាយរូបភាពវៀតណាម
នៅសាធារណរដ្ឋឆែក 

នាថ្ងៃទី ៧ តុលា ប្រជាជនសាធារណរដ្ឋឆែក និងភ្ញៀវអន្តរជាតិជាច្រើនកុះករបានចូលរួមមហោស្រព ដោយបណ្ដាមិត្តវ័យក្មេងវៀតណាមនៅសាធារណរដ្ឋឆែក រៀបចំឡើង នៅទីក្រុង Praha ដើម្បីឧទ្ទេសនាមអំពីវប្បធម៌វៀតណាម។ ដោយមានឈ្មោះថា “មហោស្រព Banana” ឬហៅថា ”មហោស្រពចេក” ក្ដី ប៉ុន្តែពិធិនេះមិនមែនជាការឧទ្ទេសនាមផលិតផលចែកឡើយ នោះគឺនិមិត្តរូបសម្រាប់ជំនាន់ទី ២ ទី ៣ នៃជនវៀតណាមប្រចាំនៅឆែក ដែលកំពុងបញ្ជាក់ពីខ្លួនឯងក្នុងដំណើរការសមាហរណកម្មក្នុងសង្គមសាមី ក៏ប៉ុន្តែជានិច្ចកាលមានមោទនភាពចំពោះប្រភពដើមរបស់ខ្លួន។ មកជាមួយព្រឹត្តិការណ៍នេះ ប្រជាជនឆែក និងអន្តរជាតិដែលកំពុងរស់នៅ និងធ្វើការនៅឆែក មិនត្រឹមតែបានស្វែងយល់អំពីប្រវត្តិសាស្ត្រ ខឿនវប្បធម៌សម្បូបែប សក្ដានុពលទេសចរណ៍ វប្បធម៌ ម្ហូបអាហារប៉ុណ្ណោះទេ ថែមទាំងទទួលបានបទពិសោធន៍អំពីរបៀបរស់នៅ ដែលបង្ហាញដោយយុវជនវៀតណាម។ មិត្ត Nguyen Manh Tung សមាជិកនៃក្រុម VietUp ដែលជាក្រុមយុវជនវ័យក្មេងដ៏សំខាន់ក្នុងការរៀបចំព្រឹត្តិការណ៍នេះបានចែករំលែកថា៖

“ប្អូនៗចង់រៀបចំមហោស្រពនេះសម្រាប់ប្រជាជនឆែកឲ្យដឹងថា ជនវៀតណាមនៅទីនេះ មានទាំងជំនាន់ទី ២ និងទី ៣ ហើយគេមិនត្រឹមតែជាជនវៀតណាមចេះភាសាឆែក ឬលក់ដូរក្នុងហាងនីមួយៗប៉ុណ្ណោះទេ ថែមទាំងមានសកម្មភាពដោយឡែករបស់គេទៀតផង។ តាមរយៈកម្មវិធីនេះ ប្អូនៗមានបំណាងឧទ្ទេសនាមដល់ប្រជាជនឆែកនៅទីនេះ អំពីវប្បធម៌វៀតណាម និងជំនាន់ជនវៀតណាមទី ២ នៅទីនេះ។ ប្អូនមានក្ដីសង្ឃឹមថាប្រជាជនឆែកនឹងទទួលស្គាល់ប្អូនៗជាជំនាក់ដែលមានអរិយធម៌ មានការអប់រំ ព្រមទាំងយល់ដឹងពីវប្បធម៌វៀតណាមទៀតផង”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ