មជ្ឈមណ្ឌលរដ្ឋធានីទ្រីប៉ូលីត្រូវបានវាយប្រហារដោយរ៉ុក្កែត

(VOVWORLD) - យ៉ាងហោចណាស់មានជនស៊ីវិលចំនួន ២ នាក់ត្រូវបានស្លាប់ និង ៤ នាក់ទៀតបានរងរបួសនាថ្ងៃទី ១៦ ខែមេសានៅពេលដែលទីក្រុងទ្រីប៉ូលីប្រទេសលីប៊ី បានទទួលរងការវាយប្រហារដោយរ៉ុក្កែតជាច្រើន។
មជ្ឈមណ្ឌលរដ្ឋធានីទ្រីប៉ូលីត្រូវបានវាយប្រហារដោយរ៉ុក្កែត - ảnh 1 មជ្ឈមណ្ឌលរដ្ឋធានីទ្រីប៉ូលីត្រូវបានវាយប្រហារដោយរ៉ុក្កែត

ជាក់ស្តែងមានការផ្ទុះធំៗចំនួន ៧ កន្លែងដែលបានធ្វើឱ្យកក្រើកនៅ មជ្ឈមណ្ឌលទីក្រុងទ្រីប៉ូលី។ នេះគឺជាលើកដំបូងដែលមជ្ឈមណ្ឌលទីក្រុងទ្រីប៉ូលីត្រូវរងការវាយប្រហារនៅក្នុងបណ្តាការប៉ះទង្គិចគ្នានាពេលថ្មីៗនេះ។ នាបច្ចុប្បន្នគ្មានអង្គការណាមួយ ទទួលស្គាល់ថាបានបង្កឱ្យមានការវាយប្រហាររ៉ុក្កែតដូចពោលខាងលើនេះទេ។ គួរបញ្ជាក់ថា នាថ្ងៃទី១៦ ខែមេសា អ្នកការទូតនៃក្រុមប្រឹក្សាសន្តិសុខបានចាប់ផ្តើមការពិភាក្សាអំពីសេចក្តីសម្រេចចិត្តដែលអង់គ្លេសបានរៀបចំឡើង ក្នុងនោះមានការស្នើឱ្យភាគីមានជំលោះនានានៅប្រទេសលីប៊ី ឈប់បាញ់ជាភ្លាមៗ និងអំពាវនាវឱ្យបណ្តាប្រទេសដែលមានឥទ្ធិពលចំពោះភាគីនានាដែលមានជម្លោះនៅប្រទេសលីប៊ី ជួយគាំទ្រដើម្បីធានាឲ្យឈប់បាញ់នេះត្រូវបានគោរពយ៉ាងត្រឹមត្រូវផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ