មជ្ឈិមបូព៌ា៖ អាមេរិកនឹងដាក់ពង្រាយប្រព័ន្ធការពារ THAAD នៅអ៊ីស្រាអែល

(VOVWORLD) - រដ្ឋាភិបាលសហរដ្ឋអាមេរិកកាលពីថ្ងៃទី ១៣ ខែតុលា បានប្រកាស នឹងដាក់ពង្រាយប្រព័ន្ធការពារមីស៊ីលរយៈកំពស់ខ្ពស់(THAAD) នៅអ៊ីស្រាអែល ហើយបានបញ្ជូនក្រុមអ្នកជំនាញមួយក្រុម ដើម្បីប្រតិបត្តិការប្រព័ន្ធនេះ។

អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក Pat Ryder បានឲ្យដឹងថា ការដាក់ពង្រាយនេះ នឹងជួយពង្រឹងប្រព័ន្ធការពារដែនអាកាសរួមបញ្ចូលរបស់អ៊ីស្រាអែល ដើម្បីជួយការពារអ៊ីស្រាអែលឱ្យកាន់តែប្រសើរឡើងពីការវាយប្រហារដោយមីស៊ីលនាពេលអនាគត។ ទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរអាមេរិកមិនបានបញ្ជាក់ពីពេលវេលាជាក់លាក់នៃការអនុវត្តប្រព័ន្ធខាងលើនោះទេ។ នៅព្រឹកថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បានព្រមានថា ការដាក់ពង្រាយខាងលើ នឹងរុញច្រានទាហានអាមេរិកឲ្យស្ថិតក្នុងគ្រោះថ្នាក់។ នៅលើបណ្តាញសង្គម X ប្រមុខការទូតអ៊ីរ៉ង់ក៏បានអះអាងថា ទីក្រុងតេអេរ៉ង់បានខិតខំប្រឹប្រែងជាច្រើននាប៉ុន្មានថ្ងៃកន្លងមក ដើម្បីទប់ស្កាត់ភាពតានតឹងឡើងជណ្ដើរ និងកាពារហានិភ័យនៃការផ្ទុះឡើងជម្លោះទ្រង់ទ្រាយធំនៅមជ្ឈិមបូព៌ា។

មជ្ឈិមបូព៌ា៖ អាមេរិកនឹងដាក់ពង្រាយប្រព័ន្ធការពារ THAAD នៅអ៊ីស្រាអែល - ảnh 1ប្រព័ន្ធការពារមីស៊ីលរយៈកម្ពស់ខ្ពស់ THAAD របស់សហរដ្ឋអាមេរិក ត្រូវបានសាកល្បងនៅលើកោះ Wake នៃមហាសមុទ្រប៉ាស៊ីហ្វិក។ រូបថត៖ AFP/TTXVN

ក្នុងការវិវឌ្ឍន៍មួយផ្សេងទៀត ពាក់ព័ន្ធនឹងជម្លោះរវាងអ៊ីស្រាអែល និងកងកម្លាំង Hezbollah នៅក្នុងប្រទេសលីបង់ កងទ័ពអ៊ីស្រាអែលនៅព្រឹកថ្ងៃទី ១៤ ខែតុលា បានបញ្ជាក់ថា ការវាយប្រហារដោយយន្តហោះដ្រូនរបស់កងកម្លាំង Hezbollah សំដៅលើមូលដ្ឋានយោធានៅជិត Binyamina ភាគខាងជើងអ៊ីស្រាអែលកាលពីយប់ថ្ងៃទី ១៣ តុលា បានបណ្តាលឲ្យទាហាន ៤ នាក់បានស្លាប់ និង ៧ នាក់ផ្សេងទៀតរងរបួសធ្ងន់។ កងទ័ពអ៊ីស្រាអែលបានឲ្យដឹងថា ឧបទ្ទវហេតុនេះកំពុងស្ថិតក្រោមការស៊ើបអង្កេត ហើយមិនផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតនោះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ