មជ្ឈឹមសមាគមន៍យុវជនវៀតណាមបំផុសការប្រឡង “យុវជនជាមួយវប្បធម៌ចរាចរណ៍”

(VOVWORLD) - នាព្រឹកថ្ងៃទី២៦ ខែតុលា នៅទីក្រុង Kon Tum យុវជនប្រមាណ១៧០០នាក់ ក្នុងខេត្តបានចូលរួមពិធីបំផុសការប្រឡង “យុវជនជាមួយវប្បធម៌ចរាចរណ៍” ឆ្នាំ ២០១៩។

ការប្រឡងនេះជាទីធ្លាលេងដែលមានអត្ថប្រយោជន៍សម្រាប់យុវជនដើម្បី បង្កើនចំណេះដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក ព្រមទាំងលើកកំពស់មនសិការអំពី សុវត្ថិភាពចរាចរណ៍ ឆ្ពោះទៅរកការកសាងវប្បធម៌ចរាចរណ៍។ លោក Nguyen Hong Hai ប្រធានគណៈកម្មការយុវជនស្ម័គ្រចិត្ត មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូជីមិញ បានអោយដឹងថា៖

        “ចំពោះវៀតណាមយើង ការផ្លាស់ប្ដូរមនសិការចរាចរណ៍គឺសំខាន់ណាស់ ហើយមនុស្សដែលអាចផ្លាស់ប្ដូរប្រការនេះគឺជាជំនាន់អនាគត ជាជំនាន់យុវជន។ ការប្រឡងនេះត្រូវបានរៀបចំឡើងទូទាំងប្រទេស។ យុវជនចូលរួមប្រឡង នឹង ត្រូវឆ្លើយសំណួរ។ ទន្ទឹមនឹងនោះ យើងក៏បានរៀបចំការប្រឡងអនឡាញផង ដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ