មេដឹកនាំ G20 មានគម្រោងមិនចូលរួមដោយផ្ទាល់ក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងរ៉ូម

(VOVWORLD) - រហូតមកដល់ពេលនេះ មានប្រមុខរដ្ឋយ៉ាងតិចចំនួន៤ រូបនៃក្រុមខឿនសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍និងទើបលេចចេញជួរមុខនៅលើពិភពលោក(G20) មានគម្រោងនឹងមិនចូលរួមដោយផ្ទាល់ក្នុងកិច្ចប្រជុំកំពូល G20 ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៣០-៣១ ខែតុលានៅរដ្ឋធានីរ៉ូម  ប្រទេសអ៊ីតាលី។

មេដឹកនាំ G20 មានគម្រោងមិនចូលរួមដោយផ្ទាល់ក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងរ៉ូម - ảnh 1ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin 

នៅថ្ងៃទី១៩ ខែតុលាប្រធានាធិ បតីរុស្ស៊ីលោក Vladimir Putin បានប្រកាសថា លោកពិតជាមិនទៅកាន់ទីក្រុងរ៉ូមដើម្បីចូលរួមកិច្ចប្រជុំកំពូល G20 ឡើយ។ មុននោះ នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida និងប្រធានាធិបតីម៉ិកស៉ីក លោក Andres Manuel Lopez Obrador ក៏បាននាំចេញសេចក្តីប្រកាសស្រដៀងគ្នានេះដែរ។ លោក Putin និងលោក Kishida បានឲ្យដឹងថា នឹងចូលរួមកិច្ចប្រជុំនេះតាមប្រព័ន្ធវីដេអូ ខណៈដែលអ្នកនាំពាក្យរបស់លោកប្រធានធិបតី Obrador បាននិយាយថា រដ្ឋមន្ត្រីការបរទេសលោក Marcelo Ebrard នឹងចូលរួមក្នុងកិច្ចប្រជុំនេះ។

ប្រទេសដទៃទៀតមិនទាន់ធ្វើការប្រកាសជាផ្លូវការនៅឡើយ ប៉ុន្តែប្រភពពត៌មានការទូតមួយនៅទីក្រុងរ៉ូមបានឲ្យដឹងថា ប្រធានាធិបតីចិនលោក Xi Jinping ទំនងនឹងមិនចូលរួមកិច្ចប្រជុំកំពូលនេះដែរ។ ក្រៅពីនេះ ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro ក៏បានបើកចំហរនូវលទ្ធភាពនៃការចូលរួមកិច្ចប្រជុំនេះផងដែរ។

ផ្ទុយទៅវិញ ប្រធានាធិបតីអាមេរិកលោក Joe Biden បានបញ្ជាក់ថា លោកនឹងធ្វើដំណើរទៅកាន់ទីក្រុងរ៉ូមដើម្បីចូលរួមកិច្ចប្រជុំកំពូល G20 រួមជាមួយមេដឹកនាំប្រទេសអាហ្សង់ទីន អូស្ត្រាលី កាណាដា អង់គ្លេស បារាំង អាល្លឺម៉ង់ឥណ្ឌា ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង អាហ្វ្រិកខាងត្បូង អារ៉ាប៊ីសាអូឌីត ទួរគី និងសហភាពអឺរ៉ុប(EU)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ