មេដឹកនាំចំនួន ៥០ រូបមកពីប្រទេសនានាអំពាវនាវ​ដល់​ពិភពលោក​សហប្រតិបត្តិការ​គ្នាក្រោយជំងឺរាតត្បាត COVID – 19

(VOVWORLD) - មេដឹកនាំប្រមាណ៥០ រូបមកពីបណ្ដាប្រទេសបានអំពាវនាវដល់ពិភពលោកសហប្រតិបត្តិការជាមួយគ្នា ហើយបន្សាំជាមួយស្ថានភាពថ្មី ក្រោយពីជំងឺរាតត្បាត COVID – 19 នៅក្នុងកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃទី ២៨ ខែឧសភា ដោយគ្មានវត្តមានរបស់ប្រទេសមហាអំណាចចំនួន ៣ គឺ សហរដ្ឋអាមេរិក ចិន និងរុស្ស៊ីឡើយ។
មេដឹកនាំចំនួន ៥០ រូបមកពីប្រទេសនានាអំពាវនាវ​ដល់​ពិភពលោក​សហប្រតិបត្តិការ​គ្នាក្រោយជំងឺរាតត្បាត COVID – 19 - ảnh 1 អ្នកជំងឺCOVID – 19 ត្រូវបានព្យាបាលនៅមន្ទីរពេទ្យមួយក្នុងទីក្រុង Manaus ប្រទេសប្រេស៊ីល (រូបថត៖  AFP / TTXVN)

ប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក Cyril Ramaphosa និងនាយករដ្ឋមន្រ្តីកាណាដាលោក Justin Trudeau បានចាត់ទុកថា ប្រទេសនានាចាំបាច់ត្រូវមានគំនិតច្នៃប្រឌិត និងស្វែងរកវិធីសហប្រតិ បត្តិការថ្មី។

ប្រធានគណៈកម្មាធិការអឺរ៉ុប លោកស្រី Ursula von der Leyen បានអះអាងថាគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងចក្ខុវិស័យដល់ឆ្នាំ ២០៣០ របស់អង្គការសប្រជាជាតិ គឺមានសារៈសំខាន់ជាងពេលណាៗទាំងអស់ ក្នុងបរិបទបច្ចុប្បន្ននេះ ហើយប្រទេសនានាចាំបាច់ត្រូវសហប្រតិបត្តិការជាមួយគ្នា ដើម្បីរួមគ្នាឆ្ពោះទៅរករាល់គោលដៅដែលបានកំណត់។

អធិការបតីអាល្លឺម៉ង់សោកស្រី  Angela Merkel និងប្រធានាធិបតីបារាំងលោក Emmanuel Macron បានវាយតម្លៃថា វិបត្តិនៃជំងឺរាតត្បាតក៏អាចក្លាយជាឱកាស សម្រាប់ប្រទេសនានាស្ដារសេដ្ឋកិច្ចឡើងវិញយ៉ាងឆាប់ៗ ហើយប្រយុទ្ធប្រឆាំងនឹងការឡើងកំដៅនៃភពផែនកដី។

ចំណែកនាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បានសម្ដែងក្ដីសង្ឈឹមថា ប្រទេសនានានឹងរួមដៃគ្នាស្ថាបនាពិភពលោកប្រកបដោយភាពស្រស់បំព្រង ហើយបញ្ជៀសការកើតមានឡើងជំងឺរាតត្បាតថ្មីនាពេលអនាគតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ