មេដឹកនាំជប៉ុននិងអាមេរិក បញ្ជាក់​ឡើងវិញនូវទំនាក់ទំនងសន្តិសុខ នៅមុនកិច្ចប្រជុំកំពូល G7

(VOVWORLD) - នាថ្ងៃទី ១៨ ខែឧសភា នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida និងប្រធានាធិបតីអាមេរិក លោក Joe Biden បានជួបប្រជុំគ្នានៅទីក្រុង Hiroshima។
មេដឹកនាំជប៉ុននិងអាមេរិក បញ្ជាក់​ឡើងវិញនូវទំនាក់ទំនងសន្តិសុខ នៅមុនកិច្ចប្រជុំកំពូល G7 - ảnh 1លោកប្រធានាធិបតី Biden និងនាយករដ្ឋមន្ត្រីជប៉ុន Kishida ក្នុងកិច្ចប្រជុំមួយនៅខាងក្រៅ G7 ។ រូបថត៖ រ៉យទ័រ

កិច្ចប្រជុំនេះបានប្រព្រឹត្តិទៅមួយថ្ងៃមុនកិច្ចប្រជុំកំពូល G7 ដែលនឹងត្រូវបានធ្វើឡើងនៅទីក្រុងភាគខាងលិចប្រទេសជប៉ុននេះ។ ថ្លែងមតិក្នុងក្របខណ្ឌនៃកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី Kishida បានសង្កត់ធ្ងន់ថា សម្ព័ន្ធភាពជប៉ុន-អាមេរិក គឺជា “ផ្ទាំងថ្ម” ដើម្បីសន្តិភាព និងស្ថិរភាពក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ទទួលតំណែងជាអធិបតីនៃកិច្ចប្រជុំកំពូល G7 លោក Kishida ក៏បានសម្តែងក្តីសង្ឃឹមថា មេដឹកនាំនៃក្រុមនេះ នឹងបង្ហាញពីឆន្ទៈយ៉ាងមោះមុត ក្នុងការរក្សាសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់។ រីឯខ្លួនវិញ ប្រធានាធិបតីអាមេរិក លោក Joe  Biden បានបញ្ជាក់ថា សម្ព័ន្ធភាពជប៉ុន-អាមេរិក តែងតែប្រកៀកស្មាគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសន្តិសុខរួមរបស់ពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ