មេដឹកនាំពិភពលោកចូលរួមរំលែកទុក្ខដល់សាធារណរដ្ឋឆែក បន្ទាប់ពីការបាញ់រះ​នៅសាកលវិទ្យាល័យ

(VOVWORLD) - រដ្ឋាភិបាលនៃសាធារណរដ្ឋឆែក នាថ្ងៃទី ២២ ខែធ្នូ បានប្រកាសកាន់ទុក្ខថ្នាក់ជាតិនៅថ្ងៃទី ២៣ ខែធ្នូ ដើម្បីរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះនៃការបាញ់រះដែលបណ្តាលឲ្យមានអ្នកស្លាប់និងរងរបួសជាច្រើននាក់នៅសាកលវិទ្យាល័យ Charles ទីក្រុង Prague សាធារណរដ្ឋឆេក ។

ហេតុការណ៍បានកើតឡើងកាលថ្ងៃទី ២១ ខែធ្នូ មិនត្រឹមតែបង្កការភ្ញាក់ផ្អើលដល់សាធារណរដ្ឋឆែកប៉ុណ្ណោះទេ ថែមទាំងក្នុងតំបន់ ក៏ដូចជាពិភពលោកទៀផង ពីព្រោះនេះគឺជាការបាញ់រះដ៏សោកនាដកម្មបំផុតក្នុងប្រវត្តិសាស្ត្ររបស់សាធារណរដ្ឋឆែក។ ភ្លាមៗបន្ទាប់ពីទទួលបានដំណឹងនេះ មេដឹកនាំពិភពលោកបានផ្ញើសាររំលែកទុក្ខ សម្តែងការអាណិតអាសូរ និងសាមគ្គីភាពជាមួយជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេ។

មេដឹកនាំពិភពលោកចូលរួមរំលែកទុក្ខដល់សាធារណរដ្ឋឆែក បន្ទាប់ពីការបាញ់រះ​នៅសាកលវិទ្យាល័យ - ảnh 1ប៉ូលិសម្នាក់ការពារតំបន់កើតហេតុ បន្ទាប់ពីមានការបាញ់រះនៅសាកលវិទ្យាល័យ Charles ក្នុងទីក្រុង Prague។ រូបថត៖ រ៉យទ័រ

នៅលើបណ្តាញសង្គម X ប្រធានសភាអឺរ៉ុប លោក Roberta Metsola បានសង្កត់ធ្ងន់លើភាពចាំបាច់ ត្រូវសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងដើម្បីការពារឧប្បត្តិហេតុបែបនេះនាពេលអនាគត។ ប្រធានាធិបតីអាឡឺម៉ង់ លោក Frank-Walter Steinmeier បានឲ្យដឹងថា លោកមានការតក់ស្លុតចំពោះព័ត៌មាននៃការបាញ់រះ នៅសាកលវិទ្យាល័យក្នុងទីក្រុង Prague ។

ប្រធានាធិបតីស្លូវ៉ាគី លោក Zuzana Caputova បានទាក់ទងជាមួយប្រធានាធិបតីឆែក លោក Petr Pavel ហើយបានឲ្យដឹងថា លោកត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ជំនួយចាំបាច់ទាំងអស់។

នាយករដ្ឋមន្ត្រីបារាំង លោកស្រី Elisabeth Borne នាយករដ្ឋមន្ត្រីអ៊ីតាលី Giorgia Meloni នាយករដ្ឋមន្ត្រីហូឡង់ Mark Rutte នាយករដ្ឋមន្ត្រីបែលហ្ស៊ិក Alexander De Croo ប្រធានាធិបតី Moldova លោក Maia Sandu ក៏ដូចជាប្រមុខរដ្ឋ ឬរដ្ឋាភិបាលអឺរ៉ុបផ្សេងទៀតក៏បានសម្តែងការសោកសៅចំពោះការបាញ់រះនៅទីក្រុង Prague និងផ្ញើសាររំលែកទុក្ខដល់គ្រួសារជនរងគ្រោះ។

សេតវិមានកាលពីម្សិលមិញក៏បានថ្កោលទោសការបាញ់រះនៅសាកលវិទ្យាល័យ Charles ក្នុងទីក្រុង Prague ហើយបានឲ្យដឹងថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនជាស្រេចសម្រាប់ជួយឧបត្ថម្ភសាធារណរដ្ឋឆែកនៅពេលចាំបាច់៕


ប្រតិកម្មទៅវិញ

ផ្សេងៗ