មេដឹកនាំរុស្ស៊ីនិងអារ៉ាប់ប៊ីសាអូឌីតពិភាក្សាលើការរីករាលដាលនៃ ជំងឺកូវីដ ១៩ និង OPEC +

(VOVWORLD) - វិមានក្រឹមឡាំងបានឲ្យដឹងថាក្នុងពេលសន្ទនានេះមេដឹកនាំទាំងពីរបានបញ្ជាក់ជាថ្មីនូវបំណងប្រាថ្នា ក្នុងការបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធនៅក្នុងវិស័យប្រេងដើម្បីរក្សាស្ថេរភាពទីផ្សារ ថាមពលសកលលោក។
មេដឹកនាំរុស្ស៊ីនិងអារ៉ាប់ប៊ីសាអូឌីតពិភាក្សាលើការរីករាលដាលនៃ ជំងឺកូវីដ ១៩  និង OPEC + - ảnh 1 មេដឹកនាំរុស្ស៊ី និងអារ៉ាប់ប៊ីសាអូឌីត (រូបថត៖ TTXVN)

ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និង ព្រះរាជទាយាទអារ៉ាប់ប៊ីសាអូឌីត Mohammed bin Salmanបានពិភាក្សាអំពីទីផ្សារថាមពលនិងការដែល អង្គការនៃបណ្ដាប្រទេសនាំប្រេងចេញ (OPEC) និងដៃគូ(OPEC +) បានអនុវត្តកិច្ចព្រមព្រៀងដែលសម្រេចបាន។ ក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី ១៧ ខែតុលា វិមានក្រឹមឡាំងបានឲ្យដឹងថាក្នុងពេលសន្ទនានេះមេដឹកនាំទាំងពីរបានបញ្ជាក់ជាថ្មីនូវបំណងប្រាថ្នា ក្នុងការបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធនៅក្នុងវិស័យប្រេងដើម្បីរក្សាស្ថេរភាពទីផ្សារ ថាមពលសកលលោក។ មេដឹកនាំនៃប្រទេសទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ