មណ្ឌលកេរ៌្តដំណែល Con Son-Kiep Bac ទទួលប័ណ្ណមណ្ឌលកេរ៌្តដំណែលជាតិពិសេស

មណ្ឌលកេរ៌្តដំណែល Con Son-Kiep Bac ទទួលប័ណ្ណមណ្ឌលកេរ៌្តដំណែលជាតិពិសេស - ảnh 1
មណ្ឌលកេរ៌្តដំណែល Con Son-Kiep Bac ទទួលប័ណ្ណមណ្ឌលកេរ៌្តដំណែលជាតិពិសេស


        VOV-នាយប់ថ្ងៃទី១តុលានៅវិហារ Kiep Bac ទីរួមស្រុក Chi Linh ខេត្ត Hai
Duong បានប្រព្រឹត្តទៅពិធីទទទួលប័ណ្ណទទួលស្គាល់មណ្ឌលកេរ៌្តដំណែលថ្នាក់​ជាតិពិសេសសំរាប់មណ្ឌលកេរ៌្តដំណែលប្រវត្តិសាស្ត្រ Con Son-Kiep Bac។
ឧបនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc បានប្រគល់ប័ណ្ណទទួល​ស្គាល់​មណ្ឌលកេរ៌្តដំណែលថ្នាក់ជាតិពិសេសសំរាប់មណ្ឌលកេរ៌្តដំណែលប្រវត្តិសាស្ត្រ
Con Son-Kiep Bac និងស្នើរខេត្ត Hai Duong អភិរក្សស្ដារដើម្បីពង្រីកប្រសិទ្ធភាព​ថែមទៀតនូវតំលៃប្រវត្តិសាស្ត្រវប្បធម៍របស់មណ្ឌលកេរ៌្តដំណែល Con Son-Kiep
Bac។ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានលើកច្បាស់ថា៖

         “ពីរបត់ថ្ងៃនេះខេត្ត Hai Duong ត្រូវខំប្រឹងប្រែងថែមទៀតដើម្បីមណ្ឌល
​កេរ៌្ត​ដំណែល Con Son-Kiep Bac សក្តិសមនឹងបេតិកភ័ណ្ឌវប្បធម៍ពិសេស។​
មុន​បង្អស់​ត្រូវមានផែនការដើម្បីអភិវឌ្ឍន៍ផ្សាភ្ជាប់នឹងទេសចរណ៍ព្រមៗគ្នាជា
មួយហេដ្ឋាន​រចនាសម្ព័ន្ធ។ ត្រូវសហការជាមួយក្រសួងផ្នែកនានាពិសេសគឺ
ក្រសួងវប្បធម៍កីឡា​និងទេសចរណ៍ដើម្បីធ្វើយ៉ាងម៉េចពង្រីកបានរាល់តំលៃ
របស់មណ្ឌល Con Son-Kiep Bac៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ